BTV Cup៖ បឹងកេត ប៉ះក្រុមវៀតណាមបញ្ចប់ពូល A ដោយមិនខ្វល់ពីការឈ្នះ​ចាញ់ល្ងាចនេះ

នូ មករា December 7, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជា បឹងកេតអង្គរ នឹងធ្វើការប្រកួតបញ្ចប់ពូល A នៃពានរង្វាន់ BTV Cup 2016 ជាមួយក្រុម Than Quang Ninh ដែលជាក្រុមចំណាត់ថ្នាក់លេខ៤ នៃលីគកំពូលវៀតណាម នាវេលាម៉ោង ៤ល្ងាចថ្ងៃទី០៧ ខែធ្នូនេះ នៅកីឡដ្ឋាន Binh Duong ។

15319070_1354174861294271_6549205181800569763_n

ការប្រកួតនេះ ក្រុមជើងឯកលីគកំពូលកម្ពុជា ២ជំនាន់បឹងកេតអង្គរ មិនបានព្រួយបារម្ភពីលទ្ធផលឈ្នះ ឬក៏ចាញ់ឡើយ ដោយសារបឹងកេត បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំពានអន្ដរជាតិនេះរួចទៅហើយ បន្ទាប់ពីទទួលបានជ័យជម្នះ ២ប្រកួតជាប់គ្នា និងមាន ៦ពិន្ទុឈរកំពូលតារាងពូលA ។ រីឯក្រុម Than Quang Ninh គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចរបស់ខ្លួនប៉ុណ្ណោះ ក្រោយបរាជ័យ ២ប្រកួតកន្លងទៅ ។

images684478_402

ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងករប្រកួតបញ្ចប់ពូលA ល្ងាចនេះ គឺជំនួបរវាងក្រុមជម្រើសសាកលវិទ្យាល័យនៃសាធារណៈរដ្ឋកូរ៉េ Korea University Selection Team និងក្រុមម្ចាស់ផ្ទះ Becamex Binh Duong ទៅវិញទៀត ព្រោះក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួន ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមបឹងកេតអង្គររបស់កម្ពុជា ។ ជាបណ្ដោះអាសន្នក្រុមទាំងពីរមាន ៣ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ១ និងចាញ់១ ដូចគ្នា៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត