រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរឆ្នាំនេះជោគជ័យលើសការរំពឹងទុក!

នូ មករា December 6, 2016


សៀមរាប៖ ព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារាតុងអង្គរលើកទី២១ ឆ្នាំ២០១៦នេះ មានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិចូលរួមប្រមាណជាង ៩១៥០នាក់  និងមហាជនចំនួន ៦០០០នាក់ ខណៈដែលក្នុងចំណោមអត្តពលិកទាំងនោះមានជាង ៤០០០នាក់ជាប្រជាពលរដ្ឋខ្មែរ និងជាង ៥០០០ នាក់ទៀត គឺជាភ្ញៀវអន្ដរជាតិដែលមកពី ៨៥ប្រទេសឯណោះ។

15259248_1167481753339184_5711876053843762922_o

ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ «កីឡាករ-កីឡាការិនីអន្តរជាតិជាង ៥១០០នាក់នេះមានមកពីចក្រភពអង់គ្លេសឈរលំដាប់ថ្នាក់លេខ១, សហរដ្ឋអាម៉េរិគលេខ២ និងបារាំងលេខ៣ ។» ឯកឧត្តមបានបន្តថា៖ «នៅក្នុងវិញ្ញាសារសម្រាប់ពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះអត្តពលិកជាង ៣០០០នាក់រត់ក្នុងចំងាយ ២១គីឡូម៉ែត្រ (ក្នុងនោះមានខ្មែរជាង ៣០០នាក់), ជាង ៣០០០នាក់រត់ក្នុងចម្ងាយ ១០គីឡូ និងជាង ២០០០នាក់ទៀតរត់ក្នុងចម្ងាយ ៣គីឡូ។ ជារួមនៅក្នុងព្រឹត្តិការណ៍កីឡា និងទេសចរណ៍ប្រចាំឆ្នាំនេះមានការកើនឡើង ៧ភាគរយ ចំណែកកីឡាករខ្មែរជាង ៤០០០នាក់នេះ មានការកើនឡើងជាង ២០ភាគរយ។ »

15259728_1167481946672498_749711254308663374_o

មហាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនៅសៀមរាបមានរយៈពេល ២ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី៣-៤ ខែធ្នូដែលមានការប្រកួតប្រណាំងកង់មុន ហើយសម្រាប់ឆ្នាំនេះកម្ពុជាអាចរកចំណូលបានជិត ៤លានដុល្លារផងដែរ ។ ជាមួយគ្នានេះជាលទ្ធផលរត់ចម្ងាយ ២១គីឡូម៉ែត្រ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ Qi Bian (ចិន) ចំណាត់ថ្នាក់លេខ២ បានទៅលើ កីឡាករ ម៉ា វីរូ (កម្ពុជា) ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ Edward Gambley (អង់គ្លេស) ។

15272199_1167523146668378_5426026393426957044_o

រីឯចម្ងាយ២១គីឡូម៉ែត្រផែ្នកស្រ្តីវិញចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី Donielle Hodgkinson (អង់គ្លេស)  ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី Mang Mc Colley (អៀកឡង់) ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនី Lyndsay clerke (អង់គ្លេស) ៕

15288428_1167519266668766_4906943628030981631_o

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត