ចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នឹងបើកការប្រកួតជាផ្លូវការនៅរាជធានីភ្នំពេញល្ងាចនេះ

នូ មករា December 5, 2016


ភ្នំពេញ៖ ល្ងាចថ្ងៃទី៥ ខែធ្នូនេះព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះនឹងសម្ភោធបើកការប្រកួតជាផ្លូវការហើយ ។ ព្រឹត្តិការណ៍នេះត្រូវបានប្រសិទ្ធិនាមថា Southeast Asian Senior Wrestling Championship 2016 ដែលមានប្រទេសចំនួន ៦ ចូលរួម ។

15310201_1227921897278774_793609857_n
លោកធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹងថាប្រទេសទាំង ៦ នេះមានកីឡាករ-កីឡាការិនីសរុបចំនួន៣១នាក់ ក្នុងនោះហ្វីលីពីនមានចំនួន ១៤នាក់ សិង្ហបូរី ២នាក់ វៀតណាម ១៦នាក់ ឡាវ ៥នាក់ និងម៉ាឡេស៊ី ៤នាក់ ។ ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានវិញ្ញាសាចំបាប់សេរីបុរស (Freestyle Men) ដែលមាន ៨ប្រភេទទម្ងន់។ ចំបាប់សេរីនារី (Freestyle Women) មាន ៥ ប្រភេទទម្ងន់  និងចំបាប់ក្រិចកូរ៉ូម៉ាំង (Greeco-Roman) មាន ៥ ប្រភេទទម្ងន់ ។

15320410_1227921917278772_1718773530_n

នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះដែរក៏មានកិច្ចប្រជុំបច្ចេកទេសជាមួយតំណាងប្រទេសទាំង៦ ដោយមានការចូលរួមពីសំណាក់លោក Kittposh Suchanta Butr ដែលជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ាន ដោយអង្គប្រជុំបានផ្ដោតសំខាន់ទៅលើបទបញ្ជានៃការប្រកួតថ្មី និងលម្អិតទៅលើតួនាទីអាជ្ញាកណ្ដាល-ចៅក្រមនៅក្នុងការប្រកួតផងដែរ ៕

15320467_1227921910612106_853097764_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត