ជើងឯកប៉េតង់ពិភពលោក សុខ ចាន់មាន នឹងទទួលបានការដង្ហែរដោយម៉ូតូកិត្តិយស ១២ គ្រឿង ពេលមកដល់មាតុប្រទេសវិញ!

នូ មករា December 5, 2016


ភ្នំពេញ៖ បើតាមប្រសាសន៍របស់ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងនាព្រឹកនេះថា កីឡាករប៉េតង់កម្ពុជា សុខ ចាន់មាន ដែលទើបតែបានឈ្នះមេដាយមាសប៉េតង់ពិភពលោកកាលពីថ្ងៃទី៤ ខែធ្នូ ម្សិលមិញនោះនឹងត្រលប់មកដល់មាតុភូមិកម្ពុជាវិញនាថ្ងៃទី៧ ខែធ្នូ ខាងមុខវេលាម៉ោង ៦:៣០នាទីល្ងាច  ដោយមានការរង់ចាំទទួលដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំកីឡាជាន់ខ្ពស់នៅកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ ។

15253521_1011461645647814_4284860534773751604_n-1

 

អ្វីដែលគួរឱ្យរំភើបនោះគឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដោយផ្ទាល់ឲ្យមានការរៀបចំទទួលម្ចាស់ជើងឯកពិភពលោករូបនេះយ៉ាងមហោឡារឹកទៅតាមនិតីវិធីពោលគឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំជាមួយក្រសួងអប់រំយុវជន និងកីឡា តាមសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់ពីរចំណុច គឺ៖ទី១ រៀបចំក្បួនដង្ហែរអមដោយម៉ូតូកិត្តិយស ១២ គ្រឿងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកកាន់ទីស្នាក់ការនៃគណៈកម្មធិការជាតិអូឡំពិកកម្ពុជានាថ្ងៃ៧ ខែធ្នូ វេលាម៉ោង ៦:៣០ ល្ងាចតែម្តង និងទី២  សម្តេចហ៊ុន សែន នឹងជួបសំណេះសំណាលដោយផ្ទាល់នៅវិមានសន្តិភាពនាថ្ងៃទី៩ ខែធ្នូ ម៉ោង ៤:០០ រសៀលថែមទៀតផង ។

15241433_1868360310064531_8231832808301810396_n

សូមបញ្ជាក់ថា កីឡាករប៉េតង់របស់កម្ពុជា សុខ ចាន់មាន បានក្លាយជាម្ចាស់ជើងឯកពិភពលោកលើវិញ្ញាសាវាយយកពិន្ទុក្នុងព្រឹត្តិការណ៍ដណ្តើមជើងឯកពិភពលោក Championnat du Monde de Petanque លើកទី៤៧ ដែលត្រូវបានរៀបចំឡើងនៅទីលាន Palais des Sports Mahamasina ក្រុង Antananarivo ប្រទេសម៉ាដាហ្កាស្កា ដោយមានកីឡាករមកពី ៤៧ ប្រទេសទូទាំងលើពិភពលោកចូលរួម ខណៈដែលកីឡាកររូបនេះក៏ទើបតែទទួលបានមេដាយមាសមួយគ្រឿងដែរក្នុងការប្រកួតកីឡាកឆ្នេរខ្សាច់អាសុីនៅប្រទេសវៀតណាមនាពេលថ្មីៗនេះ ៕

15241803_1246686102054170_8287498405946548056_n

អត្ថបទ៖ រ័ត្ន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត