អត្តពលិក ៦០៦នាក់មកពីប្រទេស ១៦ ចូលរួមជិះកង់ដើម្បីកុមារនៅខេត្តសៀមរាប

នូ មករា December 4, 2016


សៀមរាប៖ អត្តពលិកប្រមាណ៦០៦នាក់ មកពី ១៦ប្រទេស ជុំវិញពិភពលោក បានចូលព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងកង់ ដើម្បីកុមារ លើកទី១១ឆ្នាំ២០១៦ ដែលបានបញ្ចប់ដោយជោគជ័យហើយ កាលពីថ្ងៃទី៣ ខែធ្នូកាលពីម្សិលមិញនេះ ។ ព្រឹត្តិការណ៍នេះរៀបចំឡើងផ្ដោតសំខាន់ទៅលើសប្បុរសធម៌ ពិសេសគឺការផ្ដល់ជូនដល់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំដើម្បីរួមចំណែកជាមួយនឹង រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និង មានគោលបំណងផ្ដល់នូវតម្រូវ ការចាំបាច់ជូនដល់កុមារដែលមានម្ដាយ ឬក៍ស្រ្តីមានផ្ទៃពោះ រស់នៅក្នុងពន្ធនាគារផងដែរ។

15220071_1166263996794293_4370054715095039664_n

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានសហព័ន្ធកីឡាជិះកង់កម្ពុជា បានមានប្រសាសន៍ថា៖ «គ្រប់បណ្ដាប្រទេសទាំង១៦ ជុំវិញពិភពលោកដែលចូលរួមក្នុងព្រឹត្តិការណ៍ សប្បុរនៅទឹកដីខេត្តសៀមរាបនេះ មិនត្រឹមតែធ្វើឱ្យមានសុខភាពល្អ ប៉ុណ្ណោះទេគឺថែមទាំងបានផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា ពិសេសគឺរួមចំណែកជួយកុមារតែម្ដង ។»

15232272_1166266700127356_1380421222610550639_n

ចំពោះលទ្ធផលនៃការប្រកួតវិញ្ញាសាជិះចម្ងាយ ១១៧គីឡូម៉ែត្របុរស លេខ១ បានទៅកីឡាករ កែវ រដ្ឋា, លេខ២ កីឡាករ ភួង សុភីនិងលេខ៣ កីឡាករ យឺន ភិយុទ្ធ ដែលសុទ្ធតែកីឡាករកម្ពុជា ខណៈផ្នែកនារី លេខ១ កីឡាការិនី ហេង ស៊ីវឡាវ, លេខ២ កីឡាករិនី ធន់ស្រីអូន និងលេខ៣ កីឡាករិនី Dominique មកពីអាហ្រ្វិកខាងត្បូង ។ រីឯលទ្ធផលជិះកង់ចម្ងាយ ៣៧គីឡូម៉ែត្របុរស លេខ១ បានទៅកីឡាករ សាង សីហា និងលេខ១ ផ្នែកនារី បានទៅកីឡាការិនី ហេងស៊ីវហ្គេច ៕

15284189_1166266850127341_98522329766957006_n

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត