ឯកឧត្តម ថោង ខុន៖ ក្រសួងគ្រោងនឹងសាងសង់ស្តាតស្តង់ដានៅខេត្តសៀមរាប និងអញ្ជើញក្លឹបហង្សក្រហម Liverpool មកលេង

នូ មករា December 3, 2016


សៀមរាប៖ នៅថ្ងៃនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជ្រើសរើសខេត្តសៀមរាបដើម្បីធ្វើសិក្ខាសិលាស្តីពី កីឡា និងទេសចរណ៍ ដោយមានការពិភាក្សា និងធ្វើបទបង្ហាញជាច្រើនទាក់ទងលើវិស័យទាំងនេះ ។ ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ឯកឧត្តម កំពុងតែពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា អំពីគម្រោងចង់សាងសង់ស្តាតស្តង់ដាមួយដែលអាចផ្ទុកមនុស្សបានពី ២ ម៉ឺននាក់ទៅ ៣ ម៉ឺននាក់ ហើយគ្រោងនឹងចំណាយថវិកាប្រមាណជា ១០ លានដុល្លាដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់ឱកាសឲ្យក្រុមកីឡាបាល់ទាត់ខេត្តសៀមរាបឲ្យកាន់តែមានសក្តានុពល ក៏ដូចជាដើម្បីរៀបចំការប្រកួតកីឡានានាក្នុងគោលដៅបម្រើវិស័យទេសចរណ៍ផងដែរ ។

15310335_938776909587596_1509040456_n

ទន្ទឹងនឹងនោះឯកឧត្តម ថោងខុន បានបញ្ជាក់ផងដែរថា ឯកឧត្តមគ្រោងនឹងអញ្ជើញក្លឹបហង្សក្រហម Liverpool ដែលលេងនៅលីគកំពូលនៃប្រទេសអង់គ្លេសមកលេងនៅកីឡដ្ឋានថ្មីនេះនៅពេលដែលការសាងសង់រួចរាល់ជាស្ថាពរ ព្រោះថាចំនួនភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេសដែលចូលទស្សនាខេត្តសៀមរាបមានការកើនឡើងជាលំដាប់ ដូច្នេះឯកឧត្តមរំពឹងថាវានឹងអាចទាក់ទាញឱ្យប្រជាជននៃប្រទេសមហាអំណាចមួយនេះចាប់អារម្មណ៍ពីទឹកដីអង្គរកាន់តែច្រើនឡើងៗ ខណៈដែលឯកឧត្តមក៏មានក្តីសង្ឃឹមដែរថា ការពិភាក្សារវាងភាគីពាក់ព័ន្ធទាំងអស់នឹងអាចសម្រេចចេញជារូបរាងក្នុងពេលឆាប់ៗដើម្បីអនុញ្ញាត្តឱ្យគម្រោងនេះបានអនុវត្តលឿនតាមការគ្រោងទុកផងដែរ ៕

15175440_938776959587591_427240206_n

អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត