តោះ ជួយផ្តល់កម្លាំងចិត្តដើម្បីឱ្យជើងខ្លាំងកម្ពុជា ស៊ឹម ប៊ុនស្រុន ផ្តួលកីឡាករចិន ល្ងាចនេះ!

នូ មករា December 2, 2016


ម៉ានីល៖ នាវេលាម៉ោង ៦ ល្ងាចនេះ កីឡាករកម្ពុជា ស៊ឹម ប៊ុនស្រុន នឹងត្រូវជួបជាមួយកីឡាករចិននៅលើសង្វៀន MMA នាប្រទេសហ្វីលីពីន ក្នុងព្រឹត្តិការណ៍ AGE OF DOMINATION ដែលជាការប្រកួតដ៏ធំក្រោមការរៀបចំរបស់ស្ថាប័ន One Championship ដ៏ល្បីល្បាញ ។15192580_10154791517659726_8225812901411075669_n
ស៊ឹម ប៊ុនស្រុន ដែលបានចាប់ផ្ដើមប្រឡូកក្នុងវិស័យកីឡាតាំងពីឆ្នាំ២០១៣ ហើយធ្លាប់បានប្រកួតឈ្នះបានខ្សែក្រវាត់ ONE FC មួយគ្រឿងនៅកម្ពុជាកាលពីឆ្នាំ២០១៥នោះ ធ្លាប់បានថ្លែងថា៖ «បើតាមសមត្ថភាព ខ្ញុំមិនអាចថាខ្ញុំមានសមត្ថភាពខ្ពស់ជាង ឬក៏ទាបជាងគេនោះដែរ ព្រោះការហ្វឹកហាត់កន្លងមក ខ្ញុំបានហាត់កីឡាយូដូ ប្រដាល់សេរី និង  MMA ចឹងអាចនិយាយបានថាការហ្វឹកហាត់របស់ខ្ញុំមានលក្ខណៈចាប់ឆាយ តែចេះច្រើនក្បាច់ ច្រើនស្នៀត ហើយសម្រាប់ការប្រកួតនាខែក្រោយនេះ ខ្ញុំមានជំនឿចិត្ត៨០ភាគរយ ប៉ុន្តែខ្ញុំមិនទាន់ហ៊ានសន្យាថា ខ្ញុំនឹងឈ្នះនោះដែរ ព្រោះត្រូវចាំមើលការប្រកួតជាក់ស្ដែងសិនបានដឹងច្បាស់។»

14670792_557233897780139_5298957342825790078_n

យ៉ាងណាក៏ដោយ  កាលពីប៉ុន្មានថ្ងៃមុន ស៊ឹម ប៊ុនស្រុន ក៏បានបង្ហោះក្នុងបណ្ដាញសង្គម Facebook ថា៖ «មិនថាអ្នកឯងជាកីឡាករប្រទេសខ្លាំងនោះទេសំខាន់គឺខ្ញុំមិនខ្លាចអ្នកសោះសូម្បីតែបន្តីចខ្ញុំនឹងព្យាយាមយកឈ្នះអ្នកឯងឱ្យបានដើម្បីកិត្តិយសជាតិដើម្បីកីឡាជាតិ!» ៕

15284120_1252375454785707_1121307269818631492_n

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត