កីឡាករ ៥ រូបដែលអាចឈ្នះពានអ្នកទាត់បញ្ចូលទីច្រើនជាងគេប្រចាំ AFF Suzuki Cup 2016

នូ មករា December 2, 2016


មីយ៉ាន់ម៉ា៖ បន្ទាប់ពីរកឃើញក្រុមខ្លាំង ៤ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2016 ហើយនោះ កម្មវិធីប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រជើងទី១ នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះហើយ ដោយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ត្រូវបើកកីឡដ្ឋានទទួលក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី០៣ ខែធ្នូ និងក្រុមការពារតំណែងជើងឯកថៃ ត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ ។ ជាមួយគ្នានេះ យោងតាមទិន្នន័យនាពេលបច្ចុប្បន្នឃើញថា កីឡាករ ៥ រូបកំពុងតែភាគរយខ្ពស់ក្នុងការដណ្តើមបានពានកីឡាករករជាងគេប្រចាំព្រឹត្តិការណ៍ AFF Suzuki Cup 2016 នេះដែលមានដូចជា៖

15239228_1823159404562668_1220032486_n

១.  កីឡាករ Teerasil Dangda (ថៃ)៖ ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះគឺជាជ័យលាភីតែម្នាក់គត់ដែលធ្លាប់បានគ្រងតំណែងជាម្ចាស់ស្បែកជើងមាស ២ លើកតែម្នាក់ឯងកាលពីឆ្នាំ២០០៨ និង ២០១២ នៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ។ ដោយឡែកសម្រាប់ឆ្នាំ២០០៦ នេះគិតត្រឹមការប្រកួតជម្រុះពូលរូបគេរកបាន ៣ គ្រាប់រួចជាស្រេចខណៈដែលគូប្រជែងដទៃទៀតកំពុងតាមពីក្រោយយ៉ាងប្រកិតដោយម្នាក់ៗរកបាន ២ គ្រាប់ ។

201611111115-wc2018qf-thailand-vs-aus-14

២. កីឡាករ កីឡាករ Le Cong Vinh (វៀតណាម)៖ កីឡាកររបស់ក្លឹប Becamex Bình Duong រូបនេះបានក្លាយជាវីរបុរសនៃវិស័យបាល់ទាត់ប្រទេសវៀតណាមបន្ទាប់ពីបានជួយឱ្យក្រុមរបស់់ខ្លួនឈ្នះក្រុមជម្រើសជាតិថៃ និងបានគ្រងតំណែងជើងឯក AFF Suzuki Cup ជាលើកដំបូងកាលពីឆ្នាំ២០០៨ រួចមក។ សម្រាប់ឆ្នាំនេះរូបគេរកបាន ២ គ្រាប់រួចស្រេច និងរំពឹងថាអាចនឹងរកបានគ្រាប់បាល់បន្ថែមទៀតផងដែរ ។

cv-ct-bd

៣. កីឡាករ Sarawut Masuk (ថៃ) ៖ ជាមួយនឹងការទាត់បញ្ចូលទីបាន ២ គ្រាប់ក្នុងជំនួបជាមួយក្រុមសិង្ហបុរី និង ហ្វីលីពីននាវគ្គជម្រុះពូលកន្លងមក ខ្សែបម្រើប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះក៏មានភាគរយខ្ពស់ក្នុងការប្រជែងយកពាននេះផងដែរ ។

14152135_10206734355865498_549618110_o-1024x683

៤. កីឡាករ Boaz Solossa (ឥណ្ឌូនេសុី)៖ ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះមាន ២ គ្រាប់នៅក្នុងដៃរួចជាស្រេច ខណៈដែលរូបគេត្រូវបានចាត់ទុកថាជាកីឡាករដ៏សំខាន់នៅក្នុងក្រុមឥណ្ឌូនេសុីសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត ។ ក៏ប៉ុន្តែ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ប្រធានក្រុមរូបនេះអាចបង្ហាញខ្លួនក្នុងជំនួបជាមួយក្រុមជម្រើសជាតិវៀតណាមឬយ៉ាងណាដោយសារតែគេបានអវត្តមាននៅក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងមកដោយសារតែបញ្ហាជំងឺនោះ ។

064405400_1476675963-_20161009nh_boaz_solossa_01

៥. កីឡាករ Aung Thu (មីយ៉ាន់ម៉ា)៖ ខ្សែប្រយុទ្ធរូបនេះបានទទួលការកោតសរសើរជាខ្លាំងក្រោយពីបានជួយឱ្យក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបានចូលទៅលេងក្នុងព្រឹត្តិការណ៍ FIFA U-20 World Cup ជាលើកដំបូង ។ មានអាយុត្រឹមតែ ២០ ឆ្នាំក៏ពិតមែន ប៉ុន្តែកីឡាកររូបនេះមានកម្លាំង និងល្បឿនមិនធម្មតាឡើយ ពិសេសរូបគេនេះហើយដែលបានទាត់បញ្ចូលទី កម្ពុជា និងម៉ាឡេសុីនាវគ្គជម្រុះពូលដើម្បីកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ៕

c

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត