ព្រឹត្តិការណ៍ប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្តើមនៅចុងសប្ដាហ៍នេះ

នូ មករា December 2, 2016


ភ្នំពេញ៖ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នឹងចាប់ផ្ដើមពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែធ្នូខាងមុខនេះ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជាដោយមានប្រទេសចំនួន ៦ (ទាំងកម្ពុជា) ចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ នេះគឺជាការប្រកួតលើកទី ៣ ហើយដែលកាលពី ២លើកដំបូងប្រទេសសិង្ហបូរីធ្វើជាម្ចាស់ផ្ទះ ។ ព្រឹត្តិការណ៍នេះត្រូវបានប្រសិទ្ធិនាមថា Southeast Asian Senior Wrestling Championship 2016 ។

14976343_1154173704670972_7078409097161118120_o

លោកធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹងថាប្រទេសទាំង ៦នេះគឺមានកម្ពុជាដែលមានកីឡាករ-កីឡាការិនីសរុបចំនួន៣១នាក់ ក្នុងនោះហ្វីលីពីនមានចំនួន ១៤នាក់ សិង្ហបូរី ២នាក់ វៀតណាម ១៦នាក់ឡាវ ៥ នាក់ និងម៉ាឡេស៊ី ៤នាក់ ។ ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានវិញ្ញាសាចំបាប់សេរីបុរស (Freestyle Men) ដែលមាន ៨ប្រភេទទម្ងន់។ ចំបាប់សេរីនារី (Freestyle Women) មាន ៥ ប្រភេទទម្ងន់ ។ ចំបាប់ក្រិចកូរ៉ូម៉ាំង (Greeco-Roman) មាន ៥ប្រភេទទម្ងន់ ។

14890563_1152906938130982_2069372450834365218_o

ជាមួយគ្នានេះដែរកីឡាករកម្ពុជាឌន សៅ ដែលជាម្ចាស់មេដាយមាស SEA Games និងជាម្ចាស់មេដាយមាសជើងឯកអាស៊ីអាគ្នេយ៍ ២ សម័យកាលជាប់គ្នានោះក៏បានចុះឈ្មោះចូលរួមប្រកួតដែរ ។ យ៉ាងណាក៏ដោយ កីឡាករកម្ពុជារូបនេះមិនអួតមុនពីរឿងដណ្ដើមបានមេដាយ ឬ មិនបាននោះទេតែគេប្រកាសថាគេហ្វឹកហាត់រាល់ថ្ងៃមិនប្រហែសឡើយ ។ បើតាមការអះអាងពីលោកអគ្គលេខាធិការសហព័ន្ធនោះថាកីឡាករឌន សៅ ប្រកួត ២ វិញ្ញាសាគឺប្រកួតទាំងចំបាប់សេរី និងក្រិចកូរ៉ូម៉ាំងតែម្ដង ។ បើតាមការឲ្យដឹងនៅថ្ងៃទី៣ ខែធ្នូ ស្អែកនេះក្រុមប្រតិភូចំបាប់ប្រទេសឡាវ នឹងមកដល់កម្ពុជាហើយៗពួកគេនឹងត្រូវហ្វឹកហាត់នៅកម្ពុជារង់ចាំពេលវេលាប្រកួតមកដល់ ៕

14882203_1154173621337647_364498743371522656_o

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត