កុំភ្លេចណា! AFF Suzuki Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ចាប់ផ្ដើមចុងសប្ដាហ៍នេះ

នូ មករា December 2, 2016


ភ្នំពេញ៖ បន្ទាប់ពីរកឃើញក្រុមខ្លាំង ៤ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 2016 ហើយនោះ កម្មវិធីប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រជើងទី១ នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះហើយ ដោយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ត្រូវបើកកីឡដ្ឋានទទួលក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី០៣ ខែធ្នូ និងក្រុមការពារតំណែងជើងឯកថៃ ត្រូវជួបក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះ ។

thailand-aff-suzuki-cup-e1480285876683-610x356

គួររំឭកថា មុនឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមនីមួយៗ សុទ្ធតែបានឆ្លងកាត់ ៣ប្រកួតក្នុងវគ្គចែកពូល ដែលមានវត្តមានក្រុមជម្រើសជាតិកម្ពុជាចូលរួមដែរ តែបានធ្លាក់បាត់ទៅហើយ ។ ចំពោះពូលA គឺថៃ ឈរលេខ១ ដោយ ៣ប្រកួតឈ្នះទាំងអស់ ខណៈក្រុមឥណ្ឌូនេស៊ី ឈរលេខ២ ដោយ ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ ។

YANGON-MYANMAR- Match photo during AFF Suzuki Cup 2016 Final Rounds group B between Myanmar v Malaysia at the Thuwanna Stadium on November 26, 2016. Picture by Thananuwat Srirasant/Lagardere Sport.

រីពូលB គឺវៀតណាម ឈរលេខ១ ដោយ ៣ប្រកួតឈ្នះទាំងអស់ និងមីយ៉ាន់ម៉ា ឈរលេខ២ ដោយ ៣ប្រកួតឈ្នះ២ និងចាញ់១ ។ ការប្រកួតវគ្គ ១/២ផ្ដាច់ព្រ័ត្រស្អែកនេះ ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ប៉ុន្ដែក្រុមទទួលបានជ័យជម្នះចុងសប្ដាហ៍នេះ ក៏មិនទាន់មានសង្ឃឹម ១០០% ឡើងវគ្គផ្ដាច់ព្រ័ត្រដែរ ពោលគឺត្រូវឆ្លងកាត់ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ដែលជាការប្រកួតផ្លាស់ប្ដូរទឹកដីនាសប្ដាហ៍ក្រោយ ក្នុងនោះវៀតណាម ត្រូវបើកពហុកីឡដ្ឋានជាតិទទួលក្រុមឥណ្ឌូនេស៊ី នៅថ្ងៃទី០៧ ខែធ្នូ ខណៈថៃ ត្រូវជួបក្រុមមីយ៉ាន់ម៉ា នៅកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកក នាថ្ងៃទី០៨ ខែធ្នូដដែល ៕

YANGON-MYANMAR- Match photo during AFF Suzuki Cup 2016 Final Rounds group B between Myanmar v Vietnam at the Thuwanna Stadium on November 20, 2016. Picture by Thananuwat Srirasant/Lagardere Sport.

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត