កីឡាករ Santi Cazorla អាចនឹងអវត្តមាន ៣ ខែក្រោយវះកាត់កែងជើង

នូ មករា December 2, 2016


ខ្សែបម្រើកណ្តាលក្លឹប Arsenal កីឡាករ Santi Cazorla នឹងធ្វើការវះកាត់កែងជើងដែលអាចធ្វើឲ្យកីឡាកររូបនេះអវត្តមានពីការប្រកួតចំនួន ៣ ខែ។

កីឡាករវ័យ ៣១ សញ្ជាតិ អេស្ប៉ាញ បានអវត្តមានតាំងពីពាក់កណ្តាល់ខែ តុលា បន្ទាប់ពីទទួលរងរបួសក្នុងការប្រកួតដែលក្លឹប Arsenal យកឈ្នះ 6-0 ក្នុងការប្រកួតពានរង្វាន់ Champions League ទៅលើក្លឹប Ludogorets។

តំណាងក្លឹប Arsenal បានប្រាប់ថា របួសរបស់កីឡាកររូបនេះមិនមានការវិវត្តសោះ ដូចនេះកីឡាកររូបនេះនឹងធ្វើដំណើរទៅប្រទេស ស៊ុយអែត នៅសប្តាហ៍ក្រោយដើម្បីទទួលការវះកាត់។

គួរបញ្ជាក់ផងដែលថា កីឡាករ Cazorla បានអវត្តមានរយៈពេល ៧ ខែ កាលពីរដូវកាលមុនដោយសារតែរបួសជង្គង់៕

3093

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត