កីឡាករអាស៊ានទាំង ១០ រូបដែលកំពុងតែស្ថិតក្នុងក្រសែភ្នែកបណ្តាក្លឹបនៅលីគកំពូលអូស្រ្តាលី

នូ មករា December 1, 2016


អូស្ត្រាលី៖ យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រសហព័ន្ធបាល់ទាត់នៃប្រទេសអូស្ត្រាលីបានឱ្យដឹងថា ខណៈដែលព្រឹត្តិការណ៍ AFF Suzuki Cup 2016 កំពុងតែប្រព្រឹត្តទៅនោះ បណ្តាក្លឹបបាល់ទាត់មួយចំនួនដែលជាសមាជិកលីគកំពូលនៃប្រទេសនេះក៏កំពុងតែសម្លឹងមើលយ៉ាងចិត្តទុកដាក់ក្នុងគោលដៅដើម្បីវាយតម្លៃអំពីសមត្ថភាពរបស់កីឡាករឆ្នើមៗមួយចំនួនដែលអាចមានឱកាសក្នុងការធ្វើដំណើរទៅចូលរួមជួយក្លឹបទាំងនោះសម្រាប់រដូវកាលថ្មីខាងមុខនេះ ។ ក្នុងនោះគេសង្កេតឃើញថាមានកីឡាករល្អៗចំនួន ១០ រូបនៅក្នុងតំបន់អាស៊ានដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយក្នុងចំណោមនោះមានកីឡាករថៃរហូតដល់ទៅ ៣ រូបឯណោះរួមមានដូចជា៖

១. កីឡាករ Teerasil Dangda (ថៃ)៖ ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះគឺជាជ័យលាភីតែម្នាក់គត់ដែលធ្លាប់បានគ្រងតំណែងជាម្ចាស់ស្បែកជើងមាស ២ លើកតែម្នាក់ឯងកាលពីឆ្នាំ២០០៨ និង ២០១២ នៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup មិនត្រឹមតែប៉ុណ្ណោះកាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ រូបគេក៏បានទាត់បញ្ចូលទីក្រុមជម្រើសជាតិអូស្ត្រាលីបាន ២ គ្រាប់តែម្នាក់ឯងផងដែរ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកនៅតំបន់អាសុីនោះ ។

15094349_10209372840132864_5876144406480589802_n-768x512

២. កីឡាករ Hassan Sunny (សិង្ហបុរី)៖ អ្នកចាំទីវ័យ ៣២ឆ្នាំ រូបនេះមានបទពិសោធន៍ជោគជាំទាំងក្នុងក្រុមជម្រើសជាតិសិង្ហបុរី ក៏ដូចជាជាមួយក្លឹបធំៗនៅក្នុងប្រទេសថៃ ខណៈដែលរូបគេកំពុងតែលេងឱ្យក្លឹប Army United នៅឡើយ ។ យ៉ាងណាក៏ដោយ រូបគេអាចនឹងសម្រាកពីវិស័យបាល់ទាត់នៃប្រទេសថៃដោយវិលត្រលប់ទៅកាន់ប្រទេសកំណើតមួយរយៈសិនដោយសារតែនៅរដូវកាលថ្មីនេះ ក្លឹប Army Uinited បានធ្លាក់ទៅលេងនៅលីគទី២ វិញ ជាហេតុធ្វើឱ្យក្លឹបត្រូវបន្ថយការចំណាយ ដូច្នេះគេក៏ត្រូវប្រឈមនឹងការផ្តាច់កិច្ចសន្យាផងដែរ ហើយបើផ្អែកលើកម្រិតប្រាក់ចំណូលនោះក្លឹបដទៃទៀតនៅក្នុងប្រទេសថៃពិបាកនឹងទទួលយកគេណាស់ ហេតុនេះរូបគេមានភាគរយខ្ពស់ក្នុងការចូលរួមជាមួយបណ្តាក្លឹបនៅប្រទេសធំៗដូចជាអូស្ត្រាលីជាដើម ។

%e1%9f%a5

៣. កីឡាករ Tristan Do (ថៃ)៖ ខ្សែបម្រើស្តាំដែលបានចាប់កំណើតនៅទីក្រុងប៉ារីសរូបនេះ ក្រៅពីមានល្បឿនលឿនរហ័សហើយនោះ រូបគេក៏ធ្លាប់បានជួយឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីគូប្រកួតបានជាច្រើនលើកផងដែរតាមរយៈការបញ្ចូនបាល់យ៉ាងស្ទាត់ជំនាញរបស់ខ្លួន ។

tristan2018fifaworldcupqualifierthailandsqgqjd2bd7ol

៤. កីឡាករ Aung Thu (មីយ៉ាន់ម៉ា)៖ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះធ្លាប់បានជួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបានជាច្រើនាំទំាងក្នុងការប្រកួត U-20 World Cup និង AFF Suzuki Cup ជាដើម ។

chxiibmvaaaawhy

៥. កីឡាករ Phil Younghusband (ហ្វីលីពីន)៖ អតីតយុវជនថ្នាលរបស់ក្លឹប Chelsea រូបនេះមានបទពិសោធន៍ច្រើនក្នុងការប្រកួតអន្តរជាតិ និងអាចបំពេញតួនាទីបានទាំងខ្សែប្រយុទ្ធ និងខ្សែបម្រើ ។ រូបគេធ្លាប់រកបាន ៦ គ្រាប់ក្នុង ៤ ប្រកួតនៃពាន AFF Suzuki Cup  និងបានជាប់ក្នុងបញ្ជីឈ្មោះកីឡាករឆ្នើុមនៃព្រឹត្តិការណ៍នេះផងដែរ។

dsc0301

៦. កីឡាករ Chanathip Songkrasin (ថៃ)៖ យុវជនកម្ពស់ ១,៦០ ម៉ែត្ររូបនេះត្រូវបានគេប្រសិទ្ធនាមថាជា Messi Jay និងខ្សែបម្រើមួយរូបដែលគេចាត់ទុកថាកីឡាករដ៏មានទេពកោសល្យនៅទ្វីបអាសុី ។ នៅក្នុងរដូវកាលថ្មីនេះរូបគេត្រូវបានតាមប្រមាញ់ដោយក្លឹប  Consadole Sapporo នៅលីគកំពូលជប៉ុន ក៏ដូចជាក្លឹប Fenerbahçe នៅលីគកំពូលអាហ្សង់ទីនផងដែរ ។ គេនៅចាំបានថាម្ចាស់ពាន MVP នៃព្រឹត្តិការណ៍ AFF Suzuki Cup 2014 នេះ ក៏ទើបតែបានច្រានចោលសំណើរបស់ក្លឹប Buriram United ផងដែរបើទោះបីជាទទួលបានតម្លៃខ្លួនរហូតដល់ ១០០ លានបាតក៏ដោយ ។ យ៉ាងណាក៏ដោយ គេជឿជាក់ថារូបគេនឹងប្រកាសឱ្យដឹងថាគេនឹងនៅតែបន្តជួយក្លឹប Muangthong United ឬយ៉ាងណា បន្ទាប់ពីការប្រកួត AFF Suzuki Cup 2016 ត្រូវបានបញ្ចប់ ខណៈដែលរូបគេកំពុងតែចិញ្ចឹមចិត្តចង់ជួយក្រុមជម្រើសជាតិថៃឱ្យបានលើកពានជាលើកទី ៥ នោះ ។

chanathip-songkrasin

៧. កីឡាករ Stefano Lilipaly (ឥណ្ឌូនេសុី)៖ ខ្សែបម្រើកណ្តាល Stefano Lilipaly ដែលមានឪពុកជាជនជាតិឥណ្ឌូនេសុីនោះកំពុងលេងឱ្យក្លឹប SC Telstar រូបនេះ ធ្លាប់ជាសមាជិកក្រុមយុវជន U-16 និង U-17 ជម្រើសជាតិហូឡង់ ថែមទាំងធ្លាប់បានចូលរួមជួយក្រុមជម្រើសជាតិឥណ្ឌូនេសុីនាពេលកន្លងមក ដូចជាក្នុងជំនួបជាមួយក្រុមហ្វីលីពីនកាលពីឆ្នាំ២០១៣ ជាដើម ។

ee5308852473ece74e9ad265857877f9

៨. កីឡាករ Que Ngoc Hai (វៀតណាម)៖ កីឡាករវ័យក្មេងរូបនេះបានបង្ហាញនូវទម្រង់លេងដ៏ល្អនៅក្នុងការប្រកួតវគ្គជម្រុះពូលទាំង ៣ ប្រកួតកន្លងមក និងអាចចាត់ទុកថាជាពន្លកថ្មីនៃវិស័យបាល់ទាត់នៃប្រទេសនេះផងដែរ ។

ngoc-hai-5473-1427523416

៩. កីឡាករ Zaw Min Tun (មីយ៉ាន់ម៉ា)៖ ខ្សែការពាររូបនេះបានរួមចំណែកដ៏សំខាន់ក្នុងការនាំមកនូវជ័យជម្នះឱ្យក្រុមមីយ៉ាន់ម៉ាដើម្បីបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន AFF Suzuki Cup 2016 នេះ ។

133858853

១០. កីឡាករ Vu Van Thanh  (វៀតណាម)៖ ខ្សែបម្រើឆ្វេងវ័យ ២០ឆ្នាំនេះមានសមត្ថភាពខ្ពស់ក្នុងការបញ្ជូនបាល់ និងទាត់បញ្ចូលទី ជាពិសេសគេគឺជាកីឡាករមួយរូបដែលមានទេពកោសល្យ និងថាមពលដ៏រឹងមាំម្នាក់ ។

3-vu-van-thanh-1995-17880

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត