បិសាចក្រហម Manchester United ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL

នូ មករា December 1, 2016


ក្លឹបបិសាចក្រហម Manchester United បន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup បន្ទាប់ពីបានយកឈ្នះលើក្លឹប West Ham ខណៈអ្នកចាត់ការទូទៅក្លឹបលោក Jose Mourinho មិនមានវត្តមានក្នុងតំបន់បចេ្ចកទេសនៅកីឡដ្ឋាន Old Trafford នោះទេ។

screen-shot-2016-12-01-at-9-52-39-am

អ្នកចាត់ការទូទៅសញ្ជាតិ ព័រទុយហ្គាល់ ទទួលការពិន័យ ១ ប្រកួតខណៈក្លឹបក្លឹប Manchester United នឹងត្រូវជួបជាមួយក្លឹប Hull City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup នាពេលខាងមុខ។

នៅក្នុងការប្រកួតនេះខ្សែប្រយុទ្ធឆ្នើម Zlatan Ibrahimovic រកបានគ្រាប់បាល់នាំមុខនៅនាទីទី ២ មុននឹងអតីតកីឡាករវ័យក្មេងរបស់ក្លឹប Manchester United កីឡាករ Ashley Fletcher រកបានគ្រាប់បាល់តាមស្មើឲ្យក្លឹប West Ham United។

តែកីឡាករ Anthony Martial រកបានគ្រាប់បាលនាំមុខឲ្យក្លឹបជាថ្មីក្រោយការបញ្ជូលបាល់របស់កីឡាករ Henrikh Mkhitaryan នៅនាទីទី ៤៨។ ក្រោយមកនៅនាទីទី ៦២ កីឡាកររូបនេះដដែលរកបានមួយគ្រាប់ទៀតដោយការបញ្ជូលបាល់ចូលតំបន់គ្រោះថ្នាក់យ៉ាងល្អរបស់កីឡាករ Antonio Valencia ខណៈកីឡាករ Ibrahimovic រកបានគ្រាប់បាល់ទី ៤ នៅចុងម៉ោង ជួយឲ្យក្លឹបយកឈ្នះក្នុងលទ្ធផល ៤-១។

ជ័យជម្នះនេះបានធ្វើឲ្យលោក Jose Mourinho រីករាជាខ្លាំងជាមួយនឹងទម្រង់លេងរបស់កីឡាករទាំងអស់ព្រមទាំងកីឡាករ Bastian Schweinsteiger បានបង្ហាញខ្លួនជាលើកដំបូងតាំងពីខែ មិនាមក។

15259297_994548984012254_3886831883416269994_o

គួរបញ្ជាក់ផងដែរថា ការប្រកួតមួយគូរទៀតដែលជាការជួបគ្នារវាងក្លឹប Southampton ជាមួយក្លឹប Arsenal  នោះលទ្ធផលចុងក្រោយគឹក្លឹប⁣ Southampton បានយកឈ្នះ ២-០។ ដូចនេះក្លឹប Southampton នឹងត្រូវជួបប្រកួតជាមួយក្លឹប Liverpool  ក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រពានរង្វាន់⁣ EFL Cup៕

15304422_994549384012214_4214434856065499563_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត