អតីតកីឡាករនៅលីគជប៉ុន ៤ រូបបានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅកូឡុំប៊ីម្សិលមិញ

នូ មករា November 30, 2016


តូក្យូ៖ សហគមន៍បាល់ទាត់នៃព្រះរាជាណាចក្រជប៉ុន បានប្រកាសឱ្យដឹងអំពីការកាន់ទុក្ខជាផ្លូវការចំពោះការបាត់បង់ជីវិតរបស់កីឡាករនៃក្លឹប Chapecoense ដែលជាសមាជិកលីគកំពូលនៃប្រទេសប្រេសុីលដោយក្នុងចំណោមអ្នកស្លាប់ទាំងនោះក៏មានអតីតកីឡាករដែលធ្លាប់លេងឱ្យបណ្តាក្លឹបមួយចំនួននៃលីគជប៉ុន (J League) ចំនួន ៤ រូបផងដែរ ។

%e1%9f%a7

លោក Kozo Tashima ប្រធានសហព័ន្ធបាល់ទាត់ជប៉ុនបានថ្លែងថា៖ «នេះគឺជាទុក្ខសោកដ៏គួរឱ្យសង្វេគមួយដែលបានកើតឡើងស្ទើរមិនគួរឱ្យជឿ! យើងទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេផង! » ។ យោងតាមការប្រកាសរបស់ប្រធានសហព័ន្ធរូបនេះ កីឡាករ ៤ រូបដែលធ្លាប់លេងឱ្យលីគនៃជប៉ុនក៏បានរងគ្រោះបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏អាក្រក់នេះផងដែរ ក្នុងនោះរួមមាន ខ្សែប្រយុទ្ធ Kempes ដែលធ្លាប់លេងឱ្យក្លឹប  JEF United Chiba និងធ្លាប់បានឈ្នះតំណែងជាកីឡាករល្អជាងគេប្រចាំរដូវកាលឆ្នំា២០១៣ នៅលីគទី២ (J League Division 2), ខ្សែបម្រើ Cleber Santana ដែលធ្លាប់លេងនៅក្លឹប Kashiwa Reysol, ខ្សែបម្រើ Arthur Maia អតីតកីឡាកររបស់ក្លឹប Kawasaki Frontale និងអតីតខ្សែការពារ Thiego របស់ក្លឹប Kyoto Sanga ផងដែរ ។

%e1%9f%a6

គួររំលឹកថា ក្រុមកីឡាកររបស់ក្លឹប Chapecoense បានជួបនូវគ្រោះថ្នាក់ធ្លាក់យន្តហោះក្នុងទឹកដីនៃប្រទេសកូឡុំប៊ី ក្នុងពេលធ្វើដំណើរទៅប្រកួតជាមួយក្រុម Atletico Nacional ក្នុងជំនួបជើងទី១ ជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa Sudamericana ហើយបើតាមព័ត៌មានចុងក្រោយអ្នកចាំទី Danilo ដែលត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យក៏បាត់បង់ជីវិតដែរ។ ដូច្នេះ ទិន្នន័យអ្នកស្លាប់កើនឡើងដល់ ៧៧ នាក់ និង នៅរស់តែ ៥ នាក់ប៉ុណ្ណោះក្នុងចំណោមកីឡាករ រួមទាំងអ្នកនៅលើយន្តហោះសរុប ៨១ នាក់ ៕

អរ្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត