FOXSPORTS: មេរៀនសំខាន់ៗដែលទទួលបានពីការប្រកួតវគ្គជម្រុះពូល AFF Suzuki Cup 2016

នូ មករា November 30, 2016


FOXSPORTS៖ គេហទំព័រកីឡា Fox Sports Asia ទើបតែបានចេញផ្សាយនូវអត្ថបទមួយដែលបានលើកឡើងនូវមេរៀនសំខាន់ៗដែលគេទទួលបានពីការប្រកួតវគ្គជម្រុះពូលនៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 ដែលទើបតែបានបញ្ចប់ទៅកាលពីសប្តាហ៍មុននេះ ។ ចំនុចសំខាន់ទាំងនោះរួមមាន៖

១. ជម្រើសជាតិថៃនៅតែបន្តភាពខ្លាំងរបស់ខ្លួនដើម្បីការពារតំណែងជើងឯកឆ្នាំចាស់៖ ក្រុមជម្រើសជាតិថៃដែលទទួលបានជ័យជម្នះទាំង ៣ ប្រកួតក្នុងវគ្គជម្រុះពូល A នោះបានបង្ហាញឱ្យឃើញនូវភាពខ្លាំងរបស់ខ្លួននៅក្នុងឆ្នាំនេះ ខណៈដែលពួកគេកំពុងតែចិញ្ចឹមចិត្តដណ្តើមតំណែងជើងឯក AFF Suzuki Cup ជាលើកទី ៥ ផងដែរនោះ ។

thailand-aff-suzuki-cup-e1480285876683-610x356

២. ការលេចឡើងនូវពន្លកថ្មីក្នុងវិស័យបាល់ទាត់អាស៊ាន៖ សម្រាប់ឆ្នាំ២០១៦ នេះគេបានឃើញយ៉ាងច្បាស់ថាកីឡាករនៃពូលនីមួយៗ សុទ្ធតែមានសមត្ថភាព ជាពិសេសពួកគេនឹងក្លាយជាពន្លកថ្មីនៃវិស័យបាល់ទាត់ក្នុងតំបន់អាស៊ានជាក់ជាមិនខាន ដោយនៅក្នុងនោះសម្រាប់ពូល A មានដូចជាកីឡាករ Yanto Basna, Evan Dimas, Amani Aguinaldo និង  Tristan Do (ឥណ្ឌូនេសុី) ក៏ដូចជាកីឡាករ Sarach Yooyen និង Siroch Chatthong (ថៃ) ជាដើម ។ រីឯក្នុងពូល B វិញមានដូចជាកីឡាករ Zaw Min Tun  និង Aung Thu របស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ព្រមទាំងខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា របស់កម្ពុជាផងដែរ ។

YANGON-MYANMAR- Match photo during AFF Suzuki Cup 2016 Final Rounds group B between Myanmar v Vietnam at the Thuwanna Stadium on November 20, 2016. Picture by Thananuwat Srirasant/Lagardere Sport.

៣. ការវិវត្តន៍យ៉ាងឆាប់រហ័សនៃកីឡាបាល់ទាត់នៅក្នុងប្រទេសវៀតណាម៖ ក្រុមជម្រើសជាតិវៀតណាមបានកសាងនូវធនធានជំនាន់ក្រោយប្រកបដោយសក្តានុពលដូចជាកីឡាករ Vu Van Thanh, ខ្សែបម្រើ Luong Xuan Truong និងខ្សែប្រយុទ្ធ Nguyen Van Toan ជាដើម ។ ពួកគេរួមជាមួយមិត្តរួមក្រុមដទៃទៀតគឺជាចំណែកដ៏សំខាន់ក្នុងការនាំមកនូវជ័យជម្នះទាំង ៣ ប្រកួតក្នុងវគ្គជម្រុះពូលនេះ មិនត្រឹមតែប៉ុណ្ណោះកីឡាករសំខាន់ៗទាំងនេះក៏បានត្រៀមខ្លួនដើម្បីវិវត្តន៍ខ្លួនចូលទៅក្នុងបណ្តាលីគកំពូលនៃប្រទេសធំៗនៅអាសុីថែមទៀតផង ។

YANGON-MYANMAR- Match photo during AFF Suzuki Cup 2016 Final Rounds group B between Myanmar v Vietnam at the Thuwanna Stadium on November 20, 2016. Picture by Thananuwat Srirasant/Lagardere Sport.

៤. ជម្រើសជាតិសិង្ហបុរីកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះជាលំដាប់៖ ក្រុមជើងឯក ៤ សម័យកាលនៃពាន AFF Suzuki Cup នេះមិនបានបង្ហាញឱ្យឃើញនូវដំណើរជាវិជ្ជមានក្នុងការរក្សានូវភាពខ្លាំងរបស់ខ្លួននោះទេ ជាមួយគ្នានេះទម្រង់លេងរបស់កីឡាករបានបង្ហាញឱ្យឃើញនូវការមិនចុះសម្រុងគ្នាមួយដែលអាចនឹងនាំឱ្យក្រុមខ្លាំងមួយនេះឆ្ពោះទៅរកភាពអវិជ្ជមានកាន់តែខ្លាំងថែមទៀតក៏អាចថាបាន ។

singapore-aff-suzuki-cup

៥. ការវិលត្រលប់របស់ក្រុមជម្រើសជាតិឥណ្ឌូនេសុី៖ ក្រោយពីទទួលបានការពិន័យពី FIFA រួចមក ក្រុមខ្លាំងមួយនេះ បានវិលមកកាន់សមរភូមិសារជាថ្មីជាមួយនឹងទម្រង់លេងដ៏មានប្រសិទ្ធភាព និងកីឡាករឆ្នើមៗជាច្រើនរូបដូចជា  Lerby Eliandry, Boaz Solossa និង Stefano Lilipaly ជាដើម ។

indonesia-aff-suzuki-cup

៦. ការកើនឡើងនៃសន្ទុះចូលរួមរបស់អ្នកគាំទ្រ៖ បើទោះបីជាការប្រកួតនៅក្នុងប្រទេសហ្វីលីពីនហាក់មិនសូវទទួលបានការចូលរួមច្រើនក្តី ប៉ុន្តែអ្វីបានកើតឡើងប្រកដោយភាពវិជ្ជមាននៅក្នុងប្រទេសមីយ៉ាន់ម៉ាពិសេសនៅក្នុងការប្រកួតរវាងក្រុមម្ចាស់ផ្ទះ និងក្រុមជម្រើសជាតិម៉ាឡេសុី ដែលកាលណោះសំបុត្រទស្សនាជាច្រើនបានលក់ស្ទើរអស់ ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត