ក្លឹបយក្សទួគី Fenerbahçe ផ្តល់រហស្សនាមខ្សែបម្រើថៃ Messi Jay ថាជា «ម៉ារ៉ាដូណានៃទ្វីបអាសុី»

នូ មករា November 29, 2016


ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់កាសែតទួគី sporvadisi បានឱ្យដឹងថា ក្លឹបបាល់ទាត់ដ៏ធំ និងល្បីជាងគេនៅក្នុងប្រទេសនេះបានផ្តល់រហស្សនាមដល់កីឡាករ Chanathip Songkrasin របស់ក្រុមជម្រើសជាតិថៃថាជា «ម៉ារ៉ាដូណានៃទ្វីបអាសុី» បន្ទាប់ពីសង្កេតឃើញថាកីឡាកររូបនេះមានទម្រង់លេងដ៏ល្អប្រកបដោយសមត្ថភាពខ្ពស់ ។

mmm

ការប្រកាសផ្តល់រហស្សនាមនេះបានធ្វើឡើងបន្ទាប់ពីក្លឹប Fenerbahçe កំពុងតែសម្លឹងរកមើលកីឡាករម្នាក់ដើម្បីចូលកាន់តួនាទីខ្សែបម្រើប្រយុទ្ធ (Role លេខ ១០) ដែលកំពុងនៅទំនេរ ជាមួយគ្នានេះដែរ គេជឿជាក់ថាការប្រកាសបែបនេះគឺជាការបង្ហាញនូវសមានចិត្តចំពោះមហាជនថៃដើម្បីបើកផ្លូវឱ្យមានការជំរុញខ្សែបម្រើវ័យ ២៣ ឆ្នាំនេះឱ្យទៅចូលរួមជាមួយក្លឹបរបស់ខ្លួន ។ ក៏ប៉ុន្តែកីឡាកររបស់ក្លឹប Muangthong United រូបនេះនៅមិនទាន់បញ្ចេញឱ្យដឹងពីបំណងពិតប្រាកដរបស់ខ្លួននៅឡើយ ខណៈដែលរូបគេក៏ត្រូវបានក្លឹបលីគកំពូលជប៉ុន Consadole Sapporo តាមប្រមាញ់ចង់បានដែរនោះ។

15203330_1394657830546930_5041659332999136420_n-768x512

ជាងនេះទៅទៀត គេនៅចាំបានថាម្ចាស់ពាន MVP នៃព្រឹត្តិការណ៍ AFF Suzuki Cup 2014 នេះ ក៏ទើបតែបានច្រានចោលសំណើរបស់ក្លឹប Buriram United ផងដែរបើទោះបីជាទទួលបានតម្លៃខ្លួនរហូតដល់ ១០០ លានបាតក៏ដោយ ។ យ៉ាងណាក៏ដោយ គេជឿជាក់ថារូបគេនឹងប្រកាសឱ្យដឹងថាគេនឹងនៅតែបន្តជួយក្លឹប Muangthong United ឬយ៉ាងណា បន្ទាប់ពីការប្រកួត AFF Suzuki Cup 2016 ត្រូវបានបញ្ចប់ ខណៈដែលរូបគេកំពុងតែចិញ្ចឹមចិត្តចង់ជួយក្រុមជម្រើសជាតិថៃឱ្យបានលើកពានជាលើកទី ៥ នោះ ។

191214b

សូមបញ្ជាក់ថា ក្លឹប Fenerbahçe គឺជាក្លឹបបាល់ទាត់ដ៏ធំ និងជោគជ័យមួយនៅក្នុងប្រទេសទួគី ដែលមូលដ្ឋាននៅរដ្ឋធានី Istanbul និងត្រូវបានបង្កើតឡើងនាឆ្នាំ១៩០៧ ហើយក៏កំពុងតែប្រកួតប្រជែងពានរង្វាន់លំដាប់ទី២ តំបន់អឺរ៉ុប (UEFA Europa League) ផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត