ដំរីសឹកថៃ មានមហិច្ឆតាចង់ក្លាយជាក្រុមបាល់ទាត់កំពូលទាំង ១០ នៅទ្វីបអាសុី

នូ មករា November 28, 2016


បាងកក៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃ ដែលកំពុងតែមានភាពលេចធ្លោនៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 នោះ បានប្រកាសឱ្យដឹងពីមហិច្ឆតា ក្នុងការក្លាយជាក្រុមបាល់ទាត់កំពូលមួយនៅក្នុងចំណោមក្រុមខ្លាំងទាំង ១០ នៅក្នុងទ្វីបអាសុី ខណៈដែលនាពេលច្ចុប្បន្ននេះក្រុមដំរីសឹកថៃកំពុងតែគ្រងតំណែងទី១៩ នៅអាសុី និងឈរនៅចំណាត់ថ្នាក់ទី ១២៩ នៃតារាង FIFA rankings ។
20161122-aff2016-thailand-vs-singapore-5-1-768x512
លោក Kiatisuk Senamuang ដែលត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់នៃប្រទេសថៃបានថ្លែងថា៖ « យើងនឹងព្យាយាមដើម្បីបានចូលទៅក្នុងចំណោមក្រុមខ្លាំងទាំង ១០ នៅអាសុី អ្នកគ្រប់គ្នាបានឃើញហើយថា ពួកយើងកំពុងឈរនៅលេខរៀងទី១៩ ដូច្នេះ វាមិននៅឆ្ងាយពីគោលដៅរបស់យើងឡើយ ។ » លោកបានបន្ថែមថា៖ « លក្ខណៈពិសេសរបស់យើង គឺកម្លាំងសាមគ្គីដ៏ខ្លាំងក្លាមួយ! ហើយវាជាអ្វីដែលខ្ញុំប្រាថ្នាចង់បានបំផុត បន្ទាប់ពីខ្ញុំបានចូលមកដឹកនាំក្រុមជម្រើសជាតិ U-23 នាសុីហ្គេមឆ្នាំ២០១៣ នោះ ។ »

15203330_1394657830546930_5041659332999136420_n-768x512

អតីតខ្សែប្រយុទ្ធរូបនេះបានបញ្ជាក់ទៀតថា៖ «យើងជាក្រុមមួយដែលមានសមត្ថភាព និងគុណភាពផ្ទាល់ខ្លួន ប៉ុន្តែយើងនៅតែត្រូវការរៀនសូត្របន្ថែមទៀតពីក្រុមខ្លាំងៗ ដូចជាក្រុមជប៉ុនជាដើមដែលត្រូវបានគេទទួលស្គាល់ថាមានគុណភាពល្អជាងគេនៅអាសុី ។ យើងមិនមែនជាក្រុមនៅអឺរ៉ុបទេ ដូច្នេះយើងមិនអាចអនុវត្តយុទ្ធសាស្ត្រលេងបាល់វែងៗនោះទេ ព្រោះវាងាយធ្វើឱ្យកីឡាកររបួស ដូច្នេះយើងត្រូវលេងដោយរហ័សទាំងការទទួល ផ្ទេរ ឬបញ្ជូនបាល់ជាដើម វាជាអកវីដែលយើងហៅថាយុទ្ធសាស្ត្រ tik-tok នោះ ។ »

20161122-aff2016-thailan111d-vs-singapore-10-1

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិថៃធ្លាប់បានគ្រងជើងឯកពាន AFF Suzuki Cup ចំនួន ៤ លើករួចមកហើយៗ ពួកគេក៏មានបំណងឈ្នះតំណែងនេះជាលើកទី ៥ នាឆ្នាំ២០១៦ នេះផងដែរ ៕

20161125-aff2016-philip111ines-vs-thailand-1-768x511

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត