Tennis: ក្រុមតេនី្នស អាហ្សង់ទីន ឈ្នះជើងឯក Davis Cup ជាលើកដំបូង

លី រិទ្ធី November 28, 2016


ក្រុមតេនី្នស អាហ្សង់ទីន បានវាយបកយកឈ្នះលើក្រុមតេន្នីស⁣⁣⁣ ក្រូអាត ក្នុងលទ្ធផលសរុប ៣-២ ដើម្បីយកឈ្នះជើងឯក Davis Cup ជាលើកដំបូងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Zagreb។

ក្រុមតេន្នីស⁣⁣⁣ ក្រូអាត បាននាំមុខ ២-១ នៅក្នុងថ្ងៃប្រកួតចុងក្រោយហើយមានសង្ឃឹមក្នុងការឈ្នះជាលើកទី២ នៅពេលដែលកីឡាករ Marin Cilic នាំមុខកីឡាករ Juan Martin del Potro ២ សិតតល់នឹង ០។

តែកីឡាករ Del Potro បានបង្ហាញទម្រង់លេងយ៉ាងល្អដោយបានវាយបកយកឈ្នះក្នុងលទ្ធផល 6-7 (4-7) 2-6 7-5 6-4 6-3 ក្នុងការប្រកួតដោយប្រើរយៈពេល ៤ ម៉ោង និង ៥៣ នាទី។ ក្រោយមកកីឡាករ Federico Delbonis បានបន្តយកឈ្នះលើកីឡាករ Ivo Karlovic ក្នុងលទ្ធផល 6-3 6-4 6-2 ដើម្បីយកឈ្នះក្នុងការប្រកួតនេះ។

គួរបញ្ជាក់ផងដែរថា នេះជាជើងឯកទី ១ របស់ក្រុមតេន្នីស អាហ្សង់ទីន បន្ទាប់ពីបានចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ ៤ ដង កន្លងមក។ នៅក្នុងការប្រកួតនេះផងមានអ្នកគាំទ្រមិនតិចជាង ១៥០០ រូបដែលបានធ្វើដំណើរទៅគាំត្រក្រុម អាហ្សងើទីន ដែលក្នុងនោះយើងក៏ឃើញមានវត្តមាតារាបាល់ទាត់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក ១៩៨៦ វីរបុរស Diego Maradona ចូលរួមទស្សនាផងដែរ៕

screen-shot-2016-11-28-at-10-16-35-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត