ដំណើរកម្សាន្ត និងដកស្រង់បទពិសោធន៍លើផ្លូវប្រណាំងBIRA
នូ មករា September 10, 2015
សម្រាប់ព្រឹត្តិការណ៍ដ៏ប្លែក និងអស្ចារ្យសម្រាប់អ្នកបើកបរទាំងឡាយ ដើម្បីបង្ហាញនូវសមត្ថភាពក្នុងការបញ្ជាយានយន្តរបស់ខ្លួននៅលើផ្លូវប្រណាំងBIRA ក្នុងព្រះរាជាណាចក្រថៃ។ វាជាព្រឹត្តិការណ៍មួយចំពោះអ្នកប្រណាំងទាំងឡាយ រួមទាំងអ្នកស្នេហាវិស័យកីឡាយានយន្តតែម្តង ហើយវាក៏ជាដំណើរកម្សាន្ត ព្រមទាំងដកស្រង់នូវបទពិសោធន៍ដែលមិនធ្លាប់មានសម្រាប់កីឡាករទាំងឡាយ ក្នុងអាជីពរបស់ខ្លួនមួយចំណែកផងដែរ។ ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ជាមួយនឹងចម្ងាយផ្លូវប្រមាណ ១២៦៨ គីឡូម៉ែត្រ។
ដោយឡែកសម្រាប់អ្នកមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍នេះ អាចទាក់ទងមកភ្នាក់ងារ KARA ដើម្បីចុះឈ្មោះ និងទទួលបាននូវព័ត៌មានលម្អិត ឬអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទលេខ ០៧៧ ៦៧៨ ៩៥៨, ០១៥ ៦៩៦ ៩៩៩ និង ០១៥ ៤១៤ ១២៣៕
អត្ថបទ៖ បារាំង
ប្រភព/រូបភាព៖ KARA