AFF Suzuki Cup៖ កម្ពុជា ចាញ់វៀតណាម ២-១ ខណៈមីយ៉ាន់ម៉ា ឈ្នះម៉ាឡេស៊ី ១-០

គឹមហុក November 26, 2016


ភ្នំពេញ៖ ពានរង្វាន់ AFF Suzuki Cup 2016 បានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអស់ហើយ ដោយវៀតណាម និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា គឺជាក្រុមខ្លាំងប្រចាំពូលB ត្រូវឡើងវគ្គបន្ដ គ្រាដែលក្រុមជម្រើសជាតិកម្ពុជា បានបន្ដបរាជ័យជាលើកទី៣ ក្នុងព្រឹត្តិការណ៍នេះ ដោយប្រកួតបង្គ្រប់កិច្ចចុងក្រោយចាញ់ក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ១-០ មុននេះបន្ដិច ។

fb_img_1480168198573

 

សម្រាប់ការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមគោព្រៃកម្ពុជានេះ នៅដើមតង់ទី១ អាជ្ញាកណ្ដាលបានពិន័យក្រហមកីឡាករវៀតណាមម្នាក់ គឺកីឡាករ Luat Truong Dinh នៅនាទីទី១០ ដែលធ្វើឲ្យវៀតណាមសល់សមាជិកតែ ១០នាក់ប៉ុណ្ណោះលើទីលាន ហើយក៏ជាឱកាសល្អចំពោះក្រុមគោព្រៃកម្ពុជាដែរ ប៉ុន្ដែកម្ពុជា មិនអាចបំប៉ោងសំណាញ់ទីវៀតណាមបានឡើយ ផ្ទុយទៅវិញត្រូវបានវៀតណាម រកបានគ្រាប់បាល់នាំមុខ ១គ្រាប់ដោយកីឡាករ Cong Vinh Le មុននឹងបញ្ចប់តង់ទី១ ទៀតផង ។

លុះចូលតង់ទី២ ដោយកំហុសអចនាកីឡាករខ្សែការពារកម្ពុជា ណុប តុលា បានទាត់ផ្លោងចូលទីខ្លួនឯង ១គ្រាប់ទៀត ដែលនាំឲ្យវៀតណាមនាំមុខ ២-០ ត្រឹមនាទីទី៥០ ។ តែទោះបីវៀតណាម នាំមុខក្ដី ប៉ុន្ដែកីឡាករកម្ពុជា នៅតែសហការគ្នាបានយ៉ាងល្អ ដើម្បីវាយបកបាន ១គ្រាប់វិញ ដែលជាការទាត់បាល់ពីចម្ងាយដោយកីឡាករ ច្រឹង ពលរដ្ឋ ហើយខ្សែបម្រើរូបនេះ បានទាត់ពីចម្ងាយនៅនាទីចុងម៉ោងម្ដងទៀត តែមិនបានសម្រេច ធ្វើឲ្យចប់ការប្រកួតកម្ពុជា ចាញ់វៀតណាម ២-១ តែម្ដង ។

fb_img_1480168235006

គួរបញ្ជាក់ថា នេះជាការបរាជ័យទី៣ របស់ក្រុមគោព្រៃកម្ពុជា ខណៈ ២ប្រកួតដំបូងចាញ់ម៉ាឡេស៊ី ៣-២ និងចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣-១ ។ ក្រោយបញ្ចប់ការប្រកួតនេះ ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរមកដល់កម្ពុជាវិញ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកាស្អែកនេះ ។ ចំណែកក្រុមវៀណាម ត្រូវឈរកំពូលតារាងមាន ៩ពិន្ទុពេញ ក្រោយបញ្ចប់ការប្រកួត ៣លើកស្គាល់តែពាក្យឈ្នះ ហើយត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលជាក្រុមលេខ២ នៃពូលA ។

fb_img_1480168230863

ចំណែកក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ាវិញ បានយកឈ្នះក្រុមម៉ាឡេស៊ី ដោយលទ្ធផល ១-០ ទាំងប្រផិតប្រផើយបំផុត ក្នុងការប្រកួតដែលទើបបញ្ចប់ដំណាលគ្នានាយប់នេះ ។ ការប្រកួតនេះស្ទើតែចប់ទៅហើយ ទើបមានគ្រាប់បាល់ស៊ុតបញ្ចូលទី ដែលរកបានដោយកីឡាករ David Htan នៅនាទីទី៨៩ ហើយក៏ជាគ្រាប់បាល់ជួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងចាញ់១ ។ ដូច្នេះក្រុមមីយ៉ាន់ម៉ា ត្រូវជួបក្រុមការពារតំណែងជើងឯកថៃ ដែលជាក្រុមលេខ១ ប្រចាំពូលA ៕

received_933911970074090

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត