អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Steven Gerrard ប្រកាសចូលនិវត្តន៍ជាផ្លូវការ

នូ មករា November 25, 2016


អង់គ្លេស៖ តារាបាល់ទាត់ជើងចាស់ដ៏ល្បីល្បាញ Steven Gerrard បានប្រកាសចូលនិវត្តន៍ជាផ្លូវការហើយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញនេះ បន្ទាប់ពីបានប្រលូកក្នុងអាជីពបាល់ទាត់អស់រយៈកាល ១៩ ឆ្នាំរួចមក។ អតីតកីឡាកររបស់ក្លឹប Liverpool រូបនេះធ្លាប់បានបង្ហាញខ្លួន ៧១០ ព្រមទាំងរកគ្រាប់បាល់បាន ១៨៦ គ្រាប់ និងបានជួយឱ្យក្លឹបមួយនេះបានឈ្នះពានធំៗចំនួន ៨ ដូចជាពាន Champions League ជាដើម មុននឹងសម្រេចចិត្តចូលរួមជាមួយក្លឹប LA Galaxy នាឆ្នាំ២០១៥ កន្លងទៅ។31e27b8600000578-3488979-image-a-37_1457781188985
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ ៣៦ ឆ្នាំនេះបានថ្លែងថា៖ « ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ជាផ្លូវការហើយ បន្ទាប់ពីបានប្រកបអាជីពដ៏អស្ចារ្យនៅក្នុងវិស័យបាល់ទាត់នេះ ហើយខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអ្នកគ្រប់គ្នាដែលបានផ្តល់ការគាំទ្រចំពោះខ្ញុំក្នុងពេលបំពេញការងារនៅក្លឹប Liverpool, LA Galaxy និងក្នុងក្រុមជម្រើសជាតិផងដែរ ។ ក្តីស្រមៃរបស់ខ្ញុំកាលនៅពីក្មេងគឺចង់ពាក់អាវក្រហមរបស់ Liverpool ដូច្នេះ វាពិតជានឹកស្មានមិនដល់មែនដែលខ្ញុំអាចរួមរស់ជាមួយក្លឹបនេះបានរហូតដល់ទៅ ១៨ ឆ្នាំឯណោះ! ជាងនេះទៅទៀត ខ្ញុុំពិតជាមានមោទកភាពណាស់ដែលបានក្លាយជាប្រធានក្រុមជម្រើសជាតិអង់គ្លេស !»

26814386

ជាចុងក្រោយ ខ្សែបម្រើឆ្នើមរូបនេះបានសន្យាថានឹងប្រកាសឱ្យដឹងក្នុងពេលឆាប់ៗនេះពីអាជីពដែលរូបគេនឹងធ្វើនាពេលខាងមុខបន្ទាប់ពីការចូលនិវត្តន៍ពីកីឡាករបាល់ទាត់ ៕

25624-covergerrard-1420286503

 

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត