កម្ពុជា បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាលស្ត្រីសម្រាប់ប្រភេទកីឡាវាយកូនឃ្លីលើតុ

នូ មករា November 22, 2016


ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលស្ដីពីអាជ្ញាកណ្ដាលស្ត្រី និងការរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុបានបើកជាផ្លូវការនាថ្ងៃទី២២ ខែវិច្ឆិកានេះ និងត្រូវបញ្ចប់នៅថ្ងៃទី២៧ ខាងមុខនេះ ដោយមានគ្រូបណ្ដុះបណ្ដាលមកពីសហព័ន្ធកីឡាវាយកូនឃ្លីអន្តរជាតិ ដោយមានលោកស្រី Cindy Leung មកពីហុងកុងជាគ្រូឧទ្ទេសសម្រាប់វគ្គនេះ ។

15175380_1206587116078919_2090342759_n

លោកឧកញ៉ារ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានចាត់ទុកថា នេះជាវគ្គសំខាន់មួយដែលធ្វើឲ្យសិក្ខាកាមទាំងអស់យល់ដឹងពីការរៀបចំការប្រកួត និងជាការត្រៀមសម្រាប់ឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ SEA Games ផងដែរ ។ លោកស្រី Cindy Leung ដែលជាគ្រូឧទ្ទេសមានប្រសាសន៍ថា វគ្គនេះនឹងបណ្ដុះបណ្ដាលស្ត្រីឲ្យយល់ដឹងពីការរៀបចំការប្រកួត ការត្រៀមខ្លួនមុនការប្រកួតមកដល់ និង អ្វីដែលត្រូវធ្វើក្រោយពេលប្រកួតចប់ ព្រមទាំងរបៀបដោះស្រាយវិវាទក្នុងពេលប្រកួត ការរៀបចំឯកសណ្ឋានប្រកួត និងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលផងដែរ ។

15208999_1206587119412252_1659497881_n

កញ្ញាតៃ លីដា ដែលជាតំណាងស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា នេះជាវគ្គមួយដែលមានស្ដ្រីចូលរួមច្រើនលើសលុបគឺសិក្ខាកាមចំនួន ២៥រូបដោយមានស្រ្តី ២០រូប និង បុរសតែ ៥រូបប៉ុណ្ណោះ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត