កីឡាករម៉ាឡសុីមួយរូប ជាប់ជាបេក្ខភាពដណ្តើមពាន FIFA’s Puskas Award ជាមួយ Messi និង Neymar ដែរ

នូ មករា November 22, 2016


កូឡាឡាំពួរ៖ កីឡាករម៉ាឡេសុី Faiz Subri បានក្លាយជាបេក្ខភាពមួយរូបនៃការប្រជែងដណ្តើមពានរង្វាន់គ្រាប់បាល់ដែលទាត់បញ្ចូលទីល្អជាងគេប្រចាំឆ្នាំ ឬ FIFA’s Puskas Award (The Most Beautiful Goal of The Year) ក្នុងចំណោមកីឡាករបាល់ទាត់ឆ្នើមៗចំនួន ៩ រូបផ្សេងៗទៀតនៅជុំវិញពិភពលោក។

fifa-has-revealed-the-list-of-nominations-for-the-puskas-award

ខ្សែបម្រើរបស់ក្លឹប Penang វ័យ២៩ ឆ្នាំរូបនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈគ្រាប់បាល់ដែលរូបគេបានទាត់បញ្ចូលទីនៅក្នុងការប្រកួតលីគកំពូលរបស់ប្រទេសម៉ាឡេសីុ ឬ Malaysia Super League កាលពីខែកុម្ភៈកន្លងទៅ ។ គ្រាប់បាល់ដ៏ល្អនេះហើយដែលបានធ្វើឱ្យរូបគេបានក្លាយជាបេក្ខភាពមួយរូបដើម្បីប្រជែងជាមួយនឹងកំពូលតារាបាល់ទាត់ល្បីៗដទៃទៀតដូចជា Lionel Messi និង Neymar ជាដើម។  យោងតាមការគ្រោងទុក ជ័យលាភីនឹងត្រូវប្រកាសនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីដាក់ឱ្យអ្នកគាំទ្រនានាចូលរួមបោះឆ្នោតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីជ្រើសរើសកីឡាករ ៣ រូបដែលទទួលបានសម្លេងគំាទ្រច្រើនជាងគេហើយបេក្ខភាពទាំង ១០ រូបនោះមានដូចជា៖

១. Mario Gaspar (ESP): Spain v England, international friendly

mario

២. Hlompho Kekana (RSA): Cameroon v South Africa, Africa Cup of Nations qualifier

 DURBAN, SOUTH AFRICA - JANUARY 30: Kurt Lentjies of Maritzburg United and Hlompho Kekana of Mamelodi Sundowns during the Absa Premiership match between Maritzburg United and Mamelodi Sundowns at Harry Gwala Stadium on January 30, 2016 in Durban, South Africa. (Photo by Anesh Debiky/Gallo Images)

៣. Marlone (BRA): Corinthians v Cobresal, Copa Libertadores

Marlone é mais um desfalque no time de Tite

៤. Lionel Messi (ARG): USA v Argentina, Copa América Centenario semi-final

 Lionel Messi

៥. Neymar (BRA): Barcelona v Villarreal, La Liga

 Barcelona's Brazilian forward Neymar da Silva Santos Junior kisses a ball after scoring a hat-trick during the UEFA Champions League Group H football match FC Barcelona vs Celtic FC at the Camp Nou stadium in Barcelona on December 11, 2013. AFP PHOTO/ JOSEP LAGO (Photo credit should read JOSEP LAGO/AFP/Getty Images)

៦. Saúl Ñíguez (ESP): Atlético Madrid v Bayern Munich, UEFA Champions League

  saul-niguez

៧. Hal Robson-Kanu (WAL): Wales v Belgium, UEFA EURO 2016

 hal-robson-kanu-wales-slovakia-euro-2016_3482349

៨. Daniuska Rodríguez (VEN): Venezuela v Colombia, South American U-17 Women’s Football Championship

 daniuska_rodriguez_venezuela_paraguay_sudamericanosub17_17032016_12

៩. Simon Skrabb (FIN): Gefle v Åtvidaberg, Allsvenskan league

  ot_777952

១០. Mohd Faiz Subri (MAS): Penang v Pahang, Malaysia Super League

 image

សូមបញ្ជាក់ថា ពានរង្វាន់ FIFA’s Puskas Award ត្រូវបានបង្កើតឡើងនាឆ្នាំ២០០៩ ដោយសហព័ន្ធបាល់ទាត់ពិភពលោកដើម្បីជាកិត្តយសដល់លោក Ferenc Puskás អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid នាអំឡុងទសវត្សរ៍ ១៩៥០-១៩៦០ ដែលរក្សាបាននូវកំណត់ត្រាដ៏អស្ចារ្យក្នុងការទាត់បញ្ចូលទីបាន ៨៤ គ្រាប់ក្នុងការប្រកួតអន្តរជាតិ ៨៥ លើក និងមានកិត្តិនាមជាកំពូលអ្នកទាត់បញ្ចូលទីប្រចាំសតវត្ស៍ទី ២០ ជាមួយនឹងចំនួនគ្រាប់បាល់ ៥១២ បានពីការប្រកួត ៥២៨ លើក។ ជាមួយគ្នានេះដែរ កីឡាករល្បីៗជាច្រើនធ្លាប់បានទទួលពានរង្វាន់នេះដូចជា Cristiano Ronaldo, Neymar, Zlatan Ibrahimović និង James Rodríguez ជាដើម៕

1359459_full-lnd

លោកអ្នកក៏អាចចូលរួមបោះឆ្នោតបានដែរដោយគ្រាន់តែចុចលើ៖ FIFA’s Puskas Award

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត