ប្រុសស្អាតអតីត U-17 ជម្រើសជាតិស្វីស៖ ក្រុមដំរីសឹកថៃនឹងអាចឈ្នះគ្រប់ការប្រកួតទាំងអស់!

នូ មករា November 21, 2016


ម៉ានីល៖ កីឡាករមុខស្រស់របស់ក្រុមជម្រើសជាតិថៃ Charyl Chappuis និងធា្លប់ជាប់ជាសមាជិកក្រុម U-17 ជម្រើសជាតិស្វីស បានលើកឡើងថា ក្រុមជម្រើសជាតិថៃបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិសិង្ហបុរីនាថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ នៅក្នុងវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍ AFF Suzuki Cup 2016 ដែលកំពុងប្រព្រឹត្តទៅនៅលើទឹកដីនៃប្រទេសហ្វីលីពីន។

20161029-3_1952

ខ្សែបម្រើដែលបានបង្ហាញខ្លួនប្រមាណជា ១០ នាទីក្នុងជំនួបបើកឆាកជាមួយក្រុមឥណ្ឌូនេសុីកាលពីថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមក បានថ្លែងដោយទំនុកចិត្តថា៖ «ពិតណាស់ វាគឺជាការប្រកួតដ៏អស្ចារ្យមួយរវាងក្រុមជើងឯកទាំងពីរ ហើយយើងមានក្តីរំពឹងថា ក្រុមរបស់យើងនឹងអាចធ្វើបានល្អពីមួយប្រកួតទៅមួយប្រកួត ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តទៀត និយាយជារួម យើងមកទីនេះគឺដើម្បីឈ្នះ!» ។

1412124660-6-o

កីឡាករដែលទើបតែជាសះស្បើយពីរបួសរូបនេះបានបន្ថែមថា៖ « ខ្ញុំពេញចិត្តក្នុងការជាប់ជាសមាជិកក្រុមជម្រើសជាតិ ជាពិសេសខ្ញុំកាន់តែរីករាយថែមទៀតដែលបានបង្ហាញខ្លួននៅលើទីលាន ហើយខ្ញុំនឹងព្យាយាមធ្វើឱ្យបានល្អបំផុតប្រសិនបើលោកគ្រូបង្វឹក Kiatisuk សម្រេចជ្រើសរើសខ្ញុំជាជម្រើសដំបូងនោះ!» ៕

download

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត