AFF Suzuki Cup៖ កម្ពុជា ចាញ់ម៉ាឡេស៊ី ៣-២ ទាំងប្រផិតប្រផើយមុននេះបន្ដិច

គឹមហុក November 20, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានរបូតអស់ ៣ពិន្ទុទៅហើយ សម្រាប់ថ្ងៃបើកឆាកពូលB នៃពានរង្វាន់ AFF Suzuki Cup 2016 បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ៣-២ នៅកីឡដ្ឋាន Thuwunna ក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាមុននេះបន្ដិច ។

cambodia-national-team

ប៉ុន្ដែយ៉ាងណាជ័យជម្នះរបស់ក្រុមម៉ាឡេស៊ី បានទទួលយ៉ាងតានតឹងបំផុត បន្ទាប់ពីក្រុមគោព្រៃកម្ពុជា រកបានគ្រាប់បាល់នាំមុខចំនួន ២លើកមុននោះ ។ តង់ទី១ ត្រឹមនាទីទី៨ កីឡាករ ចាន់ វឌ្ឍនាកា បានបំប៉ោងសំណាញ់ទីក្រុមម៉ាឡេស៊ី ១គ្រាប់ មុននឹងកីឡាករ Syazwan Zainon ជួយក្រុមម៉ាឡេស៊ីតាមស្មើនៅនាទីទី៣៧ ។

chan-vathanaka

ឈានចូលតង់ទី២ ខ្សែប្រយុទ្ធមកពីក្លឹបបឹងកេតអង្គរ ចាន់ វឌ្ឍនាកា ដដែលបានជួយកម្ពុជានាំមុខ ២-១ ជាថ្មីលើក្រុមម៉ាឡេស៊ី នៅនាទីទី៥៨ តែគួរឲ្យស្ដាយកីឡាករ Amri Yahyah បានវាយបកជួយក្រុមម៉ាឡេស៊ី ឲ្យនាំមុខកម្ពុជា ៣-២ វិញ ដែលធ្វើសម្រេចនៅនាទីទី៧០ និងនាទី៨០ ហើយលទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។

ជាបណ្ដោះអាសន្នពេលនេះក្រុមជម្រើសជាតិម៉ាឡេស៊ី បានឡើងឈរកំពូលតារាងពូលB ហើយ ដោយមាន ៣ពិន្ទុក្នុងដៃ រីឯក្រុមគោព្រៃកម្ពុជា ក៏មិនទាន់អស់សង្ឃឹមដែរ ដោយនៅសល់ ២ប្រកួតទៀត ពោលគឺត្រូវជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា និងក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី២៣ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ៕

ខាងក្រោមនេះជាសម្មភាពសំខាន់ៗ (Video Highlight) នៃការប្រកួតនេះ៖

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត