AFF Suzuki Cup: ក្រុមដំរីសឹកថៃ ឧទ្ទិសជ័យជម្នះទាំងអស់ជាកិត្តិយសថ្វាយព្រះវិញ្ញាណក្ខន្ធមហាក្សត្ររបស់ខ្លួន

នូ មករា November 22, 2016


ម៉ានីល៖ ក្រុមបាល់ទាត់ជម្រើសថៃដែលទើបតែបានឈ្នះក្រុមជម្រើសជាតិសិង្ហបុរីក្នុងលទ្ធផល ១-០ តាមរយៈគ្រាប់បាល់របស់កីឡាករ Sarawut Masuk កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកានេះ បានប្រកាសថា ពួកគេនឹងខិតខំដណ្តើមជ័យជម្នះគ្រប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 នេះដើម្បីឧទ្ទិសជាកិត្តិយសថ្វាយដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រភូមិពល អតុល្យតេជ ដែលទើបតែបានសោយទីវង្គតកាលពីខែមុននេះ។

_89923395_hi033359009

លោក Kiatisuk Senamuang គ្រូបង្វឹកក្រុមដំរីសឹកថៃ បានលើកឡើងថា ៖ «ជាញឹកញាប់ព្រះមហាក្សត្របានចំណាយពេលវេលាដើម្បីទតរាល់ការប្រកួតរបស់យើង ថែមទាំងបានផ្តល់ការលើកទឹកចិត្តទៀតផង។ កម្លាំងចិត្តនេះហើយដែលបានធ្វើឱ្យយើងបានឈ្នះពានកាលពីឆ្នំា២០១៤ ដូច្នេះឆ្នាំនេះយើងចង់បានជ័យជម្នះដើម្បីឧទ្ទិសជាកិត្តិយសថ្វាយព្រះអង្គ។»

141214

គ្រូបង្វឹករូបនេះបានបន្ថែមថា ក្រុមរបស់លោកបោះជំហានពីការប្រកួតមួយទៅការប្រកួតមួយទៀត ប៉ុន្តែគោលដៅដែលលោកប្រាថ្នាចង់បាននោះគឺការលើកពានជើេងឯកម្តងទៀតជាលើកទី៥ ខណៈដែលក្រុមខ្លាំងមួយនេះបានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចជាស្រេចហើយ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការប្រកួតទាំង ២ លើកជាប់គ្នារួចមកពោលគឺឈ្នះក្រុមឥណ្ឌូនេសុី ៤-២ និងឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ១-០ ផងដែរ ៕

20161029-3_5061

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត