AFF Suzuki Cup: ដំរីសឹកថៃ លត់ ឥណ្ឌូនេសុី ៤-២ ខណៈប្រធានក្រុមរកបាន ៣ គ្រាប់ម្នាក់ឯង

នូ មករា November 19, 2016


ម៉ានីល៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃកំពុងតែអបអរជ័យជម្នះដំបូងរបស់់ខ្លួន បន្ទាប់ពីបានលត់ក្រុមក្រុមជម្រើសជាតិឥណ្ឌូនេសុី ៤-២ ក្នុងការប្រកួតបើកឆាកពាន AFF Suzuki Cup 2016 នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា នេះរួចមក។

15094349_10209372840132864_5876144406480589802_n-768x512

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ កីឡាករ Teerasil Dangda ដែលទើបតែទទួលតំណែងជាប្រធានក្រុមជម្រើសជាតិថៃសម្រាប់ការប្រកួត AFF Suzuki Cup នេះ បានទម្លាយសំណាញ់ទីគូប្រកួតរហូតដល់ទៅ ៣ គ្រាប់តែម្នាក់់ឯង ជាហេតុធ្វើឱ្យគេកាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើងៗថា ខ្សែប្រយុទ្ធរូបនេះអាចនឹងទទួលបានពានស្បែកជើងមាសសារជាថ្មីក៏ថាបាន ខណៈដែលរូបគេរកបាន ៥ គ្រាប់ក្នុុងកំណត់ត្រាឆ្នាំចាស់។

20161119-aff2016111-thailand-vs-indonesia-7-768x536

សូមបញ្ជាក់ថា កីឡាករវ័យ ២៨ ឆ្នាំរូបនេះគឺជាជ័យលាភីតែម្នាក់គត់ដែលធ្លាប់បានគ្រងតំណែងជាម្ចាស់ស្បែកជើងមាស ២ លើកតែម្នាក់ឯងកាលពីឆ្នាំ២០០៨ និង ២០១២ មិនត្រឹមតែប៉ុណ្ណោះកាលពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ រូបគេក៏បានទាត់បញ្ចូលទីក្រុមជម្រើសជាតិអូស្ត្រាលីបាន ២ គ្រាប់តែម្នាក់ឯងផងដែរ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកនៅតំបន់អាសុីនោះ។

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត