គ្រូធំជម្រើសជាតិថៃសម្លឹងឃើញឱកាសគ្រងជើងឯក AFF Suzuki Cup ជាលើកទី ៥

នូ មករា November 19, 2016


ម៉ានីល៖ លោក Kiatisuk Senamuang គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនកាលពីម្សិលមិញថា ក្រុមរបស់លោកបានត្រៀមខ្លួនប្រយុទ្ធដោយភាពមោះមុតដើម្បីការពារតំណែងជើងឯក AFF Suzuki Cup 2016 ដែលខ្លួនបានគ្រងកាលពីឆ្នាំ២០១៤ កន្លងមក។

141214

អតីតខ្សែប្រយុទ្ធដ៏ល្បីល្បាញរូបនេះបានថ្លែងថា៖ «យើងកំពុងតែផ្តោតការយកចិត្តទុកដាក់ចំពោះពេលបច្ចុប្បន្ននេះ ហើយយើងក៏ប្រាថ្នាចង់លើកពានម្តងទៀតដែរ ប៉ុន្តែគ្រប់់ក្រុមទាំងអស់សុទ្ធតែខ្លាំងដូចៗគ្នា ដូច្នេះខ្ញុំត្រូវតម្រង់គោលដៅត្រឹមការប្រកួតជម្រុះតាមពូលជាមុនសិន!» ។ លោកបានបន្ថែមថា៖« កូនក្រុមរបស់ខ្ញុំទើបតែបញ្ចប់ការប្រកួតជាមួយក្រុមជម្រើសជាតិអូស្ត្រាលីកាលពីប៉ុន្មានថ្ងៃមុន ហេតុនេះពួកគេមានការនឿយហត់ណាស់ វាទាមទារឱ្យយើងប្រុងប្រយ័ត្នឱ្យមែនទែន។»

201214

គួរំលឹកថា បុរសខ្លាំងរូបនេះហើយដែលបានដឹកនាំឱ្យក្រុមជម្រើសជាតិថៃបានគ្រងតំណែងជើងឯកពាន AFF Suzuki Cup កាលពីឆ្នាំ២០១៤ បន្ទាប់ពីបានផ្តួលក្រុមជម្រើសជាតិម៉ាឡេសុីនៅក្នុងវគ្គផ្តាច់ព្រ័ត្ររួចមក។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅលោកក៏បានពង្រឹងទឹកចិត្តកូនក្រុមឡើងវិញ ដោយបានតាមស្មើក្រុមជម្រើសជាតិអូស្ត្រាលី ២-២ ក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកតំបន់អាសុី បន្ទាប់ពីបរាជ័យ ៤ លើកជាប់ៗគ្នារួចមក។

20161029-3_2026

សូមបញ្ជាក់ថា ក្រុមដំរីសឹកថៃដែលជាជើងឯក AFF Suzuki Cup ៤ សម័យកាលមកហើយនោះនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌូនេសុីនៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា នេះនៅលើទឹកដីនៃប្រទេសហ្វីលីពីនដែលជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំជាងគេនៅក្នុងតំបន់អាសុីអាគ្នេយ៍៕

20161029-3_5061

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត