AFF Suzuki Cup: ឥណ្ឌូនេសុី បាត់បង់ខ្សែបម្រើសំខាន់ម្នាក់មុនជួប ដំរីសឹកថៃ នៅថ្ងៃស្អែក!

នូ មករា November 18, 2016


ឥណ្ឌូនេសុី៖ ក្រុមជម្រើសជាតិឥណ្ឌូនេសុីកំពុងតែជួបប្រទះនូវបញ្ហាចំពោះមុខ ដោយសារតែកីឡាករសំខាន់មួយរូបត្រូវអវត្តមានបន្ទាប់ពីបានរងរបួសនៅក្នុងការហ្វឹកហាត់កាលពីថ្ងៃអង្គារនេះ នឹងអាចជាបញ្ហាផងដែរចំពោះការប្រកួត AFF Suzuki Cup 2016 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែវិច្ឆិកា ស្អែកនេះហើយ។

irfan
ខ្សែបម្រើកូនកាត់ហូឡង់-ឥណ្ឌូនេសុី Irfan Bachdim គឺជាកីឡាករឆ្នើមមួយរូប និងធ្លាប់ជាអតីតសមាជិកក្រុម Chunburi FC របស់ប្រទេសថៃ ហើយកំពុងលេងឱ្យក្លឹប Consadole Sapporo ដែលជាសមាជិកលីគទី១ នៃប្រទេសជប៉ុន (J1 League) បានរងរបួសក្បាលជង្គង់ដោយត្រូវការពេលព្យាបាលយ៉ាងហោចណាស់ក៏ ២ ខែដែរ។ ការញាុំញីដោយរបួសបានធ្វើឱ្យរូបគេមិនអាចបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ជាថ្មីម្តងទៀត បន្ទាប់ពីអវត្តមានម្តងហើយកាលពីឆ្នាំ២០១៤ កន្លងមក។

irfan-bachdim-siap-jalani-seleksi-timnas-635x400

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិឥណ្ឌូនេសុីនឹងត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិថៃដែលជាជើងឯកឆ្នាំចាស់នៅថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះនៅលើទឹកដីនៃប្រទេសហ្វីលីពីនដែលជាសហម្ចាស់ផ្ទះនៃការប្រកួតAFF Suzuki Cup 2016 នោះ៕

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត