កម្ពុជាគ្រោងសង់ទីលានស្គីទឹកកកស្ដង់ដាអន្តរជាតិមួយត្រៀមស៊ីហ្គេម២០២៣

នូ មករា November 17, 2016


ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រពីមហាជនជាតិ និងអន្តរជាតិច្រើនឡើងៗនោះ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជាគ្រោងនឹងសាងសង់ទីលានស្ដង់ដាអន្តរជាតិមួយផ្ទាល់ខ្លួនដើម្បីបានសិទ្ធិចូលជាសមាជិករបស់សហព័ន្ធកីឡាស្គីទឹកកកពិភពលោក និងដើម្បីជាការត្រៀមខ្លួនឱ្យបានសមស្របមុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។

13198637_975309122538873_2475794393270953228_o

អគ្គលេខាធិការសហព័ន្ធកីឡាស្គីទឹកកកម្ពុជា កញ្ញា ឡុង សិធាវី បានឲ្យដឹងថា បន្ទាប់ពីការសាងសង់ទីលានថ្មីនេះ យ៉ាងហោចណាស់សហព័ន្ធស្គីទឹកកកកម្ពុជាត្រូវចំណាយរយៈពេល ៣ឆ្នាំដែរ ក្នុងការបំពេញភាពខ្វះខាតមួយចំនួនដែលនៅសេសសល់ដើម្បីសម្របទៅតាមលក្ខណ្ឌរបស់សហព័ន្ធកីឡាស្គីទឹកកកពិភពលោកពោលគឺត្រូវបញ្ចប់ឲ្យបានរួចរាល់ត្រឹមឆ្នាំ២០១៨ ខាងមុខនេះ ។

13243707_982584851811300_2129984338344061632_o

កញ្ញាបានបន្តថា៖ «បច្ចុប្បន្ននេះទីលានស្គីទឹកកកកម្ពុជាមានតែមួយប៉ុណ្ណោះគឺស្ថិតក្នុងបរិវេណផ្សារទំនើបអ៊ីអន ហើយទីលាននោះពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឲ្យសហព័ន្ធកីឡាស្គីទឹកកកពិភពលោកទទួលយកនៅឡើយទេ។»

13254937_982585431811242_5446109634786781930_o

អគ្គលេខាធិការរូបនេះបន្ថែមថា៖ «តាមពិតទៅយើងបានរៀបចំ ការចុះជាសមាជិកស្គីទឹកកកពិភពលោកកាលពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែតែដោយសារយើងនៅខ្វះចំណុចមួយចំនួនដែលត្រូវបំពេញទៅតាមលក្ខណ្ឌដែលគេទាមទារហ្នឹងគឺគេតម្រូវអោយយើងមានទីលានស្តង់ដារមួយដែរ ដែលមានបណ្តោយ ៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ អុីចឹងយើងសង្ឃឹមយ៉ាងហោចណាស់នៅឆ្នាំ២០១៨ យើងនឹងសាងសង់ទីលានស្គីទឹកកកស្តង់ដារមួយបន្ថែមទៀត៕

13217244_975311392538646_1931724039807409699_o

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត