ជម្រើសជាតិនេប៉ាល់ លើកពាន AFC Solidarity Cup 2016 ក្រោយឈ្នះម៉ាកាវ ១-០ រួចមក

នូ មករា November 16, 2016


ម៉ាឡេសុី៖ នៅទីបំផុតទៅក្រុមបាល់ទាត់ជម្រើសនេប៉ាល់បានក្លាយជាជើងឯកក្នុងព្រឹត្តិការណ៍ AFC Solidarity Cup Malaysia 2016 ដែលជាការប្រកួតដណ្តើមពានរង្វាន់ផ្លូវការមួយរបស់សហព័ន្ធបាល់ទាត់ទ្វីបអាសុី (AFC) និងទើបចាប់ផ្តើមជាលើកដំបូងក្នុងឆ្នាំនេះ បន្ទាប់ពីបានបំបាក់ក្រុមម៉ាកាវក្នុងលទ្ធផល ១-០ រួចមក។

%e1%9f%a8

គួររំលឹកថា ការប្រកួត AFC Solidarity Cup Malaysia 2016 បានចាប់ផ្តើមចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើទឹកដីរដ្ឋ Sarawak នៃប្រទេសម៉ាឡេសុី ខណៈដែលនឹងមានការចូលរួមពីបណ្តាក្រុមបាល់ទាត់ជម្រើសជាតិចំនួន ៧ នៅក្នុងទ្វីបអាសុីហើយក៏មានវត្តមានរបស់ក្រុមចំនួន ៣ នៅតំបន់អាសុីអាគ្នេយ៍ផងដែរ។

koji_trophy

សូមបញ្ជាក់ថា ការប្រកួតនេះបានធ្វើឡើងដោយអនុញ្ញាត្តឱ្យក្រុមដែលមិនបានជាប់ចូលលេងក្នុងព្រឹត្តិការណ៍របស់ FIFA និង AFC ដើម្បីបានប្រជែងគ្នាដណ្តើមពានរង្វាន់ថ្មីនេះ ខណៈដែលក្រុមចំនួន ៧ នឹងត្រូវចូលរួមហើយចែកជា ២ ពូលគឺ៖ ពូល A មាន៖ ណេប៉ាល់, ប្រ៊ុយណេ និង ទីម័រខាងកើត ចំណែកពូល B មាន៖ ស្រីលង្កា, ម៉ាកាវ, ម៉ុងហ្គោលី និង ឡាវ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត