សហព័ន្ធកីឡាចំបាប់កម្ពុជាគ្រោង​​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាលទៀតមុនឆ្នាំ២០២៣

នូ មករា November 15, 2016


ភ្នំពេញ៖ ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ឆ្នាំ ២០១៦ រួចមកសហព័ន្ធកីឡាចំបាប់កម្ពុជាបានបង្ហាញទិសដៅបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលថ្នាក់អន្តរជាតិប្រភេទ១ ផ្ទាល់ខ្លួនយ៉ាងហោចណាស់១០នាក់ នៅឆ្នាំ២០១៩ និង ឈានទៅដល់២០នាក់ប្រចាំកម្រិត៣ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីមើលឃើញចំណុចខ្វះខាតមួយចំនួនក្នុងកម្មវិធីប្រកួតកីឡាជាតិរួចមក។

10451138_784159695005710_409750505118346107_n

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានលើកឡើងថា៖« នៅពេលដែលយើងមានធនធានច្បាស់លាស់នោះអាជ្ញាកណ្ដាលចំបាប់កម្ពុជានឹងទទួលបានការផ្ដល់តម្លៃស្មើមុខគ្នានឹងអាជ្ញាកណ្ដាលបរទេសបូករួមទាំងថ្លៃខ្លួនដោយមិនមានការបែងចែកជនជាតិឡើយ។ ក្នុុងនោះសហព័ន្ធនឹងធ្វើយ៉ាងណាបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលរបស់យើងឲ្យទៅជាកម្រិតអន្តរជាតិតែម្ដងនៅឆ្នាំ២០១៩ យ៉ាងហោចក៏មាន១០នាក់ដែរ។»

14908410_1152906914797651_4197136031353644543_n

ឯកត្តមបានបន្ថែមថា៖ «ការសិក្សា យើងមិនផ្ដោតទាំងលើតែទ្រឹស្តីទេ គឺមានទាំងបទពិសោធន៍ផ្ទាល់ខ្លួនទៀតហើយអ្នកទាំងអស់គ្នាត្រូវពង្រឹងភាសាបរទេសឲ្យបានល្អ។ ជារួមត្រឹមឆ្នាំ២០១៩ យើងអាចមានត្រឹម category 1 សិន តែដល់ឆ្នាំ២០២៣យើងក៏បានដាក់ទិសដៅបណ្ដុះបណ្ដាលឲ្យបានយ៉ាងតិច២០នាក់ និង ដល់កម្រិត៣។ ប្រសិនបើយើងអាចធ្វើបាន

យើងប្រាកដជាទទួលបានជោគជ័យ»៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត