កីឡាករ-កីឡាការិនីប៉េតង់ ១២រូបត្រៀមខ្លួនចូលរួមប្រកួតជើងឯកអាស៊ីលើកទី២០ នៅមីយ៉ាន់ម៉ា ខែក្រោយ

នូ មករា November 11, 2016


ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាចំនួន១២រូបបានបន្តព្យាយាមហ្វឹកហាត់ដើម្បីត្រៀមខ្លួនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ជើងឯកអាស៊ីលើកទី២០ នៅប្រទេសមីយ៉ាន់ម៉ា នា ខែធ្នូឆ្នាំ២០១៦ខាងមុខនេះ។ លោកអ៊ឹម ផាត ជាគ្រូបង្វឹកបុរសបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាប៉េតង់កម្ពុជាត្រៀមបញ្ជូនអត្តពលិកចំនួន ១២នាក់ និងគ្រូបង្វឹក ៣នាក់ព្រមទំាងគណៈប្រតិភូ ១នាក់ទៅចូលរួមព្រឹត្តិការព្រឹត្តិការណ៍ប្រកួតពានរង្វាន់ជើងឯកអាស៊ីលើកទី២០ ដែលនឹបចាប់ផ្តើមពីថ្ងៃទី១៦ រហូតដល់១៨ ខែធ្នូ ឆ្នាំ២០១៦ នៅប្រទេសមីយ៉ាន់ម៉ា។

15050217_1193634910707473_827822528_n

លោកបានបន្តទៀតថា ការចេញប្រកួតលើកនេះយើងចែកចេញជា ៣ ផ្នែក គឺផែ្នកយុវជនមាន៤នាក់រួមមាន៖ កីឡាករ ទីវ រដ្ឋា កីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្រ្តា និងកីឡាករ ថង់ ហាសិទ្ធិទេវរាជ ដែលមានលោកអ៊ុក យ៉ារី គ្រូបង្វឹក ចំពោះផ្នែកបុរសក៏មាន៤នាក់ដែរគឺ៖ កីឡាករ សុខ ចាន់មាន កីឡាករ សៀង វណ្ណា កីឡាករ តឹប នរ៉ា និងកីឡាករ ហេង ថា មានលោកអ៊ឹម ផាត គ្រូបង្វឹក រីឯផ្នែកនារីមាន ៤នាក់ដែរគឺកីឡាការិនីជើងចាស់ កែ ឡេង កីឡាការិនី ឃួន យ៉ារី កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី អ៊ុន ស្រីយ៉ា មានលោកសុខ ម៉ុង ជាគ្រូបង្វឹក។

15057905_1193634870707477_932132430_n

យ៉ាងណាក៏ដោយ គេមិនដឹងថាព្រឹត្តិការណ៍នេះមានប្រទេសចំនួនប៉ុន្មានចូលរួមនៅឡើយទេតែសម្រាប់កម្ពុជាមានជំនឿចិត្តថានឹងរកបានមេដាយពីព្រឹត្តិការណ៍នេះជាមិនខាន៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត