CR7 យល់ព្រមចុះកុងត្រា «អស់មួយជីវិត» ជាមួយក្រុមហ៊ុន Nike

នូ មករា November 11, 2016


អេស្ប៉ាញ៖ តារាបាល់ទាត់ដ៏ល្បីល្បាញនៅក្នុងពិភពលោក Cristiano Ronaldo ឬ CR7 បានសម្រេចចិត្តចុះកុងត្រាជាផ្លូវការកាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ដើម្បីក្លាយជាតំណាងផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុន Nike អស់មួយជីវិតតែម្តង ហើយតាមរយៈកិច្ចសន្យានេះ រូបគេនឹងទទួលបាននូវប្រាក់ឧបត្ថម្ភដ៏ច្រើនសម្បើម ពោលគឺគេជឿជាក់ថាអាចមានចំនួនប្រមាណជា ១ពាន់លានដុល្លារឯណោះ។

%e1%9f%a1%e1%9f%a1%e1%9f%a1%e1%9f%a1%e1%9f%a1

កីឡាករវ័យ ៣១ ឆ្នាំរូបនេះ គឺជាបុគ្គលទី៣ ហើយនៅក្នុងប្រវត្តិសាស្ត្រនៃវិស័យកីឡាសកលលោកដែលទទួលបានកិច្ចព្រមព្រៀងដ៏កម្រមាននេះ ដោយអត្តពលិក ២រូបផ្សេងទៀតនោះគឺវីរបុរសកីឡាបាល់បោះ Michael Jordan និង LeBron James ខណៈដែលកីឡាករ Michael Jordan ទទួលបានទឹកប្រាក់មិនតិចជាង ៤៧៣ លានដុល្លារនោះទេពីក្រុមហ៊ុន Nike គិតចាប់ពីឆ្នាំ១៩៩៣ មក។ ដូច្នេះ កិច្ចព្រមព្រៀុងនេះនឹងអាចធ្វើឱ្យ CR7 ទទួលបាននូវកញ្ចប់ថវិកាដ៏ក្រាស់ក្រែលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួនដោយសុខសាន្តនៅពេលដែលរូបគេចូលនិវត្តន៍នោះ។

Cristiano Ronaldo

ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះបានថ្លែងថា៖ «ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយនឹងនិមិត្តសញ្ញពាណិជ្ជកម្មមួយនេះ វាគឺជាម៉ាកមួយរបស់ខ្ញុំ! ខ្ញុំដឹងថា ក្រុមហ៊ុន Nike ពិតជាមានភាពឈ្លាសវៃក្នុងការជ្រើសរើសយកបុគ្គលឆ្នើមៗមកធ្វើជាតារាផ្សព្វផ្សាយផលិតផលរបស់ខ្លួន ហើយខ្ញុំពិតជារីករាយណាស់ដែលបានស្ថិតនៅក្នុងចំណោមមនុស្សទាំងនេះ។ វាពិតជាកិច្ចសន្យាដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!»។

cristiano-ronaldo_1v1eee3hpclft13hcwdk791jtk

គួររំលឹកថា ក្រុមហ៊ុន Nike ដ៏ល្បីល្បាញបានសម្រេចចុះកិច្ចសន្យាយកម្ចាស់ពាន FIFA Ballon d’or ៣ សម័យកាលរូបនេះមកធ្វើជាតារាផ្សព្វផ្សាយផលិតផលរបស់ខ្លួនកាលពីឆ្នាំ២០០៣ បន្ទាប់ពីបានឃើញរូបគេពាក់ស្បែកជើងម៉ាក Nike ក្នុងការប្រកួតមិត្តភាពមួយនៅកាលដែលគេលេងឱ្យក្លឹប Sporting Lisbon របស់ប៉ទុយហ្គាល់។ ក្រោយមកទៀត កីឡាករ Cristiano Ronaldo ក៏បានបញ្ចេញស្បែកជើងម៉ាកផ្ទាល់គឺ CR7 Chapter 3: Discovery ជាមួយក្រុមហ៊ុន Nike ផងដែរ។

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត