ទូក ២៥៧ និងកីឡាករជាង ១ មឺុននាក់ត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតនៅចុងសប្ដាហ៍នេះ

នូ មករា November 11, 2016


ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ នឹងត្រូវប្រារព្ធធ្វើយ៉ាងឧឡារឹកនាចុងសប្តាហ៍នេះ បន្ទាប់ពីខកខានមិនបានធ្វើជាទៀងទាត់ឡើយនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក លោកប៊ូ ជុំសេរីបានឱ្យដឹងថា៖ «នៅឆ្នាំនេះមានទូកចូលរួមចំនួន ២៥៧ គឺកើនឡើងជាងពិធីបុណ្យអុំទូកលើកមុន (ឆ្នាំ២០១៤) ដែលមានទូកចូលរួមតែ ២៤១ ទូក ហើយការកើនឡើងនូវចំនួនទូកនេះ បានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជានៅតែពេញចិត្តក្នុងការចូលរួមពិធីបុណ្យអុំទូកដែលជាប្រពៃណីរបស់យើងទោះបីជាយើងបានផ្អាកកន្លងមកក៏ដោយ»។

%e1%9f%a11

លោកបានបន្តថា៖ «ការប្រណាំងទូកទាំង ៣ ថ្ងៃនេះ (១៣,១៤,១៥ខែវិច្ឆិកា ឆ្នាំ២០១៦) គឺត្រូវចាប់ប្រណាំងពីម៉ោង ១១ ព្រឹកទៅដូចគ្នា ដែលអាចនឹងចប់នៅម៉ោងជាង ៥ ចំណែកប្រភេទទូកអុំនារី និងប្រភេទទូកខ្នាតអន្តរជាតិនារី ដែលមាន ១ ទូកដូចគ្នានោះ គឺយើងតម្រូវឲ្យពួកគេអុំ ឬប្រណាំងតែឯងពេញទំហឹងរយៈពេល ៣ ថ្ងៃដូចគេដែរ បើទោះបីជាពួកគាត់ គ្មានគូប្រកួតក៏ដោយ»។

%e1%9f%a12

សូមបញ្ជាក់ថា នៅឆ្នាំនេះខេត្តកណ្តាល មានទូកច្រើនជាងគេគឺ ៦១ បន្ទាប់មករាជធានីភ្នំពេញមាន ៤៤ទូក ខេត្តព្រៃវែង ៣០ទូក ខេត្តកំពង់ចាម ២៩ទូក ខេត្តកំពង់ឆ្នាំង ២១ទូក ខេត្តកំពង់ធំ ១៨ទូក ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំមាន ១០ ទូកដូចគ្នា ខេត្តតាកែវ ៦ទូក ខេត្តបាត់ដំបង ៤ទូក ឯខេត្តស្វាយរៀង ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ មាន ២ទូកដូចគ្នា រីឯខេត្តបន្ទាយមានជ័យ និងខេត្តមណ្ឌលគិរី មាន ១ ទូក ជាមួយគ្នានេះ ស្ថាប័នរដ្ឋចំនួន ៨ ក៏មានទូកចូលរួមចំនួន ១៣ ទូកដែរ៕

origin

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត