Messi Jay ច្រានចោលសំណើររបស់ Burirum United ទោះបានតម្លៃខ្លួនដល់ ១០០ លានបាតក៏ដោយ

នូ មករា November 11, 2016


បាងកក៖ យោងតាមការចុះផ្សាយពីបណ្តាញសារព័ត៌មានក្នុងប្រទេសថៃបានឱ្យដឹងថា កីឡាករ Chanathip Songkrasin ដែលមានរហស្សនាមថា Messi Jay បានសម្រេចចិត្តមិនទទួលយកសំណើររបស់ក្លឹប Burirum United ឡើយ បើទោះបីជាក្លឹបមកពីភូមិភាគឥសានមួយនេះបានយល់ព្រមផ្តល់តម្លៃខ្លួនរហូតដល់ទៅ ១០០ លានបាត (ប្រមាណជា ២,៨ លានដុល្លារ) ដែលជាចំនួនទឹកប្រាក់ដោះដូរកីឡាករដ៏ច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសថៃយ៉ាងណាក៏ដោយ។

20161105-training_5495

ប្រភពដដែលបានបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធវ័យ២៣ ឆ្នាំរូបនេះបានប្រកាសហើយថា រូបគេនឹងនៅតែបន្តរួមរស់ជាមួយក្លឹប Muangthong United ពេញមួយរដូវកាល ២០១៧ តែម្តង ថែមទាំងកំពុងត្រៀមខ្លួនដើម្បីជួយក្រុមសម្រាប់ការប្រកួត AFC Champion League (ពានលំដាប់កំពូលនៅទ្វីបអាសុី) ដែលក្លឹប Muangthong នឹងត្រូវចូលរួមប្រកួតក្នុងនាមជាក្រុមតំណាងប្រទេសថៃផងដែរ។

20161105-training_5772

សូមបញ្ជាក់ថា កីឡាករ Chanathip Songkrasin គឺជាតារាបាល់ទាត់ដ៏លេចធ្លោមួយរូបនៅក្នុងប្រទេសថៃ និងជាសមាជិកក្រុមជម្រើសជាតិថៃតាំងតែពីឆ្នាំ២០១១ មកម្ល៉េះ (U-19, U-23 និង ក្រុមឈុតធំ) ។ កីឡាកររូបនេះធ្លាប់លេងឱ្យក្រុម BEC Tero មុននឹងមកចូលរួមជាមួយក្លឹប Muangthong United វិញកាលពីឆ្នាំ២០១៦ កន្លងទៅ៕

20161105-training_6944

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត