គោព្រៃកម្ពុជា ប៉ះ U-22 សិង្ហបុរីស្អែកនេះ មុនជួបក្រុមធំ នៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ

នូ មករា November 11, 2016


ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា បានចេញដំណើរទៅសិង្ហបុរី នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ដើម្បីប្រកួតកម្ដៅសាច់ដុំនៅទីនោះ មុននឹងចេញដំណើរទៅប្រកួតពានរង្វាន់ AFF Suzuki Cup 2016 វគ្គចែកពូល នៅលើទឹកដីប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។

photo_2016-11-09_23-09-48

ប៉ុន្ដែមុនចេញដំណើរលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា ការចេញទៅសិង្ហបុរីនេះ ក្រៅពីមានការប្រកួតមិត្តភាពផ្លូវការជាមួយក្រុមជម្រើសជាតិសិង្ហបុរី(ក្រុមធំ) នៅថ្ងៃទី១៣ ខែវិច្ឆិកានោះ ក្រុមគោព្រៃកម្ពុជានេះ ត្រូវឆ្លងកាត់ការប្រកួតដកស្រង់បច្ចេកទេសមួយប្រកួតសិន ដោយត្រូវជួបក្រុមជម្រើសជាតិក្រោមអាយុ ២២ឆ្នាំ (U-22)សិង្ហបុរី នៅថ្ងៃទី១២ ខែវិច្ឆិកាស្អែកនេះ ។

photo_2016-11-09_23-10-02

លោកបានអះអាងថា ជំនួបលក្ខណៈមិត្តភាពផ្លូវការ និងមិនផ្លូវការទាំង ២ប្រកួតខាងលើនេះ គឺជាការកម្ដៅសាច់ដុំចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់មកកម្ពុជានឹងធ្វើដំណើរទៅមីយ៉ាន់ម៉ាតែម្ដង នាថ្ងៃទី១៥ ខែវិច្ឆិកាដើមសប្ដាហ៍ក្រោយ ដើម្បីត្រៀមប្រកួតពាន AFF Suzuki Cup 2016 ដោយកម្ពុជាស្ថិតក្នុងពូលB ជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងក្រុមជម្រើសជាតិវៀតណាម ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត