តារាបាល់ទាត់អាស៊ាន ៥ រូបដែលនឹងអវត្តមានក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 នេះ

នូ មករា November 10, 2016


ភ្នំពេញ៖ ខណៈដែលការប្រកួតពាន AFF Suzuki Cup 2016 កាន់តែខិតជិតមកដល់ហើយនោះ គេសង្កេតឃើញថា មានតារាបាល់ទាត់ល្បីៗចំនួន ៥ រូបនៅក្នុងតំបន់អាស៊ានដែលនឹងត្រូវអវត្តមានពីការប្រកួតដ៏ធំនៅក្នុងតំបន់អាសុីអាគ្នេយ៍នេះ។ កីឡាករទាំង ៥ រូបនោះរួមមាន៖

១. កីឡាករ Safiq: ខ្សែការពាររបស់ក្រុមជម្រើសជាតិម៉ាឡេសុីរូបនេះ គឺជាអតីតម្ចាស់ពានកីឡាករឆ្នើមប្រចាំការប្រកួត AFC Cup Most Valuable Player 2015 និង Malaysia Cup Final Best Player 2014 ផងដែរ។ កីឡាករវ័យ ២៩ ឆ្នាំនេះបានសម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយក្នុងគោលបំណងដើម្បីទុកឱកាសឱ្យយុវជនស្រករក្រោយបានបញ្ចេញសមត្ថភាពម្តង។

safiq-fox-sports

២. កីឡាករ Charyl Chappuis: ខ្សែបម្រើវ័យ ២៤ ឆ្នាំរបស់ក្លឹប Suphanburi នេះនឹងត្រូវអវត្តមានពីការប្រកួតដោយសារតែកំពុងរងរបួសនៅឡើយ ជាងនេះទៅទៀតគេក៏នឹងត្រូវបាត់មុខពីលើទីលានរហូតដល់ទៅ ២ ឆ្នាំឯណោះ បើទោះបីជាកីឡាកររូបនេះបានព្យាយាមចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមដទៃទៀតក្តី ប៉ូន្តែគ្រូបង្វឹក Kiatisuk Senamuang មិនទាន់មានទំនុកចិត្តគ្រប់គ្រាន់ដើម្បីអនុញ្ញាត្តឱ្យគេបានចូលលេងនៅឡើយ។

screen-shot-2016-11-09-at-12-33-07

៣. កីឡាករ Sanrawat Dechmitr : ខ្សែបម្រើរបស់ក្លឹប Bangkok United បានបាត់បង់ឱកាសក្នុងការចូលរួមជាមួួយក្រុមជម្រើសជាតិបន្ទាប់ពីបានបង្ហាញទម្រង់លេងមិនល្អនៅក្នុងការប្រកួតជាច្រើនកន្លងមកនេះ។ យ៉ាងណាក៏ដោយ រូបគេនៅតែធ្វើបានល្អនៅក្នុងក្របខណ្ឌលីគកំពូលថៃ ដោយបានជួយឱ្យក្រុមនេះបានឈ្នះតំណែងជើងឯករងក្នុងឆ្នាំនេះផងដែរ។

Wichaya Dechmitr of Thailand in aciton during an international friendly match against Bahrain at Rajamangala Stadium in Bangkok, Thailand on June 5, 2015. The game ended with draw 1-1. (Photo by Wasawat Lukharang/NurPhoto) (Photo by NurPhoto/NurPhoto via Getty Images)

៤. កីឡាករ Neil Etheridge: អ្នកចាំទីរបស់ក្រុមជម្រើសជាតិហ្វីលីពីនរូបនេះ បានបង្កើតឱ្យមានភាពភ្ញាក់ផ្អើលរួចមកហើយនៅក្នុងការប្រកួត AFF Suzuki Cup 2010 ក៏ប៉ុន្តែនាឆ្នាំបន្តបន្ទាប់មកទៀតរូបគេមិនបានបង្ហាញនូវទម្រង់លេងឱ្យល្អនោះទេ។ ខណៈពេលនេះគេកំពុងតែលេងឱ្យក្លឹប Walsall Football Club ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស ទន្ទឹមនឹងនេះគេក៏មិនអាចចូលរួមជួយក្រុមជម្រើសជាតិរបស់ខ្លួនបានឡើយ ដោយសារតែគេមានភារកិច្ចត្រូវបំពេញជាមួយក្លឹបនៅអង់គ្លេសនេះ។

neil-express-star

៥. កីឡាករ Raphael Maitimo : ខ្សែបម្រើកូនកាត់ ហូឡង់-ឥណ្ឌូនេសុីនេះក៏នឹងមិនមានវត្តមានជាមួយមិត្តរួមក្រុមឥណ្ឌូនេសុីផ្សេងទៀតឡើយ ព្រោះគេមិនត្រូវបានគ្រូបង្វឹកកោះហៅឡើយ ដែលនេះអាចបណ្តាលមកពីវ័យរបស់គេ (៣២ឆ្នាំ) ដែលសមល្មមនឹងចូលនិវត្តន៍ទៅហើយ៕

screen-shot-2016-11-09-at-12-11-52

អត្ថបទ៖ មករា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត