ជំនួបមិត្តភាពរវាង ក្រុមជម្រើសជាតិ និង African All Stars ល្ងាចនេះត្រូវលុបចោលវិញ

នូ មករា November 10, 2016


ភ្នំពេញ៖ ការប្រកួតមិត្តភាពកម្ដៅសាច់ដុំរវាងក្រុមជម្រើសជាតិកម្ពុជា និងកីឡាករអាហ្រ្វិករស់នៅកម្ពុជា ឬក្រុម African All Stars ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកានេះ ត្រូវបានលុបចោលវិញហើយ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា ។

photo_2016-11-09_23-09-48

លោក ឆាំង ពិសិដ្ឋ បានឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា និង African All Stars ពិតជាបានណាត់គ្នាសមជើងថ្ងៃនេះពិតមែន ប៉ុន្ដែដោយសារពេលវេលាមិនអំណោយផល ខណៈជម្រើសជាតិត្រូវត្រៀមចេញទៅប្រកួតមិត្តភាពជាមួយម្ចាស់ផ្ទះសិង្ហបុរី នាចុងសប្ដាហ៍នេះផង ទើបជំនួបមិត្តភាពក្នុងស្រុកលើកចុងក្រោយនេះត្រូវលុបចោលវិញ ។

photo_2016-11-09_23-10-02

អ្នកចាត់ការរូបនេះ បន្ដថា បើទោះបីគ្មានការប្រកួតមិត្តភាពក្នុងស្រុកជាលើកទី៣ ពិតមែន ប៉ុន្ដែសមាជិកក្រុមជម្រើសជាតិ នៅតែបន្ដការខិតខំហ្វឹកហាត់ជាខ្លាំង ដើម្បីត្រៀមចូលរួមប្រកួតវគ្គចែកពូលនៃពាន AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកាខាងមុខ នៅលើទឹកដីមីយ៉ាន់ម៉ា ប៉ុន្ដែមុនចេញទៅមីយ៉ាន់ម៉ា កម្ពុជាក៏នឹងសមជើងជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី១៣ ខែវិច្ឆិកាចុងសប្ដាហ៍នេះផងដែរ ។

photo_2016-11-09_23-10-06

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានប្រមូលផ្ដុំរយៈពេល ១០ថ្ងៃមកហើយ បន្ទាប់ពីឆ្លងផុតវគ្គជម្រុះ ដើម្បីត្រៀមប្រកួតវគ្គចែកពូលពានរង្វាន់ AFF Suzuki Cup 2016 នាពេលឆាប់ៗខាងមុខ ដោយកម្ពុជាស្ថិតក្នុងពូលB ជាមួយវៀតណាម ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ។ ប៉ុន្ដែអំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់នេះ ជម្រើសជាតិកម្ពុជា បានឆ្លងកាត់ការកម្ដៅសាច់ដុំ ២ប្រកួតមកហើយ ក្នុងនោះស្មើក្រុមណាហ្គាវើល ០-០ និងប្រកួតទី២ ឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ៣-១ ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត