ល្បីថាក្លឹបថៃ Muangthong United គ្រោងនាំចូលខ្សែបម្រើ Michael Essien របស់ Chelsea សម្រាប់រដូវកាលថ្មី

នូ មករា November 8, 2016


បាងកក៖ មួយរយៈពេលនេះកំពុងតែមានពាក្យល្បីតៗគ្នាពេញប្រទេសថៃ ក៏ដូចជាមានការចុះផ្សាយព្រោងព្រាតថា ក្លឹបជើងឯកលីគកំពូលថៃ Muangthong United គ្រោងនឹងនាំយកកីឡាករ Michael Essien ដែលជាអតីតខ្សែបម្រើរបស់ក្លឹប Chelsea និង Real Madrid សម្រាប់រដូវកាលថ្មីឆ្នាំ២០១៧។

michael_essien_chelsa
ព័ត៌មាននេះបានលេចលឺឡើងបន្ទាប់ពីក្លឹបដ៏ធំប្រចាំប្រទេសថៃមួយនេះ បានសម្រេចផ្ទេរកីឡាករ Tanaboon Kesarat ចេញ ជាហេតុធ្វើឱ្យតំណែងខ្សែបម្រើកំពុងនៅទំនេរជាបណ្តោះអាសន្ន ក្រោយមកបណ្តាញសារព័ត៌មាននៅក្នុងប្រទេសហ្គាណាក៏បានចុះផ្សាយថា កីឡាករជនជាតិហ្គាណាវ័យ ៣៣ រូបនេះបានសម្រេចចុះកុងត្រាចូលរួមជាមួយក្លឹប Muangthong United ហើយ ខណៈដែលរូបគេក៏ទើបតែបញ្ចប់កុងត្រាជាមួយក្លឹប Panathinaikos ដែលមានមូលដ្ឋាននៅប្រទេសក្រិចកាលពីរដូវក្តៅកន្លងទៅ។ យ៉ាងណាក៏ដោយ ដំណឹងនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការដោយក្លឹប Muangthong United នៅឡើយទេ។

093801ybjqbxmgp7140072268121580

សូមបញ្ជាក់ថា Michael Essien ត្រូវបានគេទទួលស្គាល់ថា ជាកីឡាករជនជាតិអាហ្វ្រិកដ៏ល្បីល្បាញមួយរូប និងធ្លាប់ជួយឱ្យក្លឹប Chelsea បានឈ្នះពានចំនួន ៩ ដោយរាប់បញ្ចូលទាំងពាន Premier League ចំនួន ២លើក និងពាន UEFA Champions League ចំនួន ២ ដងផងដែរ។ រូបគេក៏ធ្លាប់លេងឱ្យក្លឹបយក្សអេស្ប៉ាញ Real Madrid និងក្លឹប AC Milan របស់អុីតាលីផងដែរ៕

michael-essien-chelsea_oqs9drbp706j1tpeoltlicple

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត