ជម្រើសជាតិឡាវ ៤ រូបរងពិន័យពី AFC ក្នុងបទល្មើសរៀបចំលទ្ធផលប្រកួតទុកជាមុន

នូ មករា November 7, 2016


គូឡាឡុំពួរ៖ គណៈកម្មាធិការបទវិន័យនៃសហព័ន្ធបាល់ទាត់ទ្វីបអាសុី បានសម្រេចដាក់ទណ្ឌកម្មដល់កីឡាករជម្រើសជាតិឡាវចំនួន ៤ រូបដោយហាមឃាត់មិនឱ្យពួកគេចូលរួមក្នុងសកម្មភាពបាល់ទាត់ចំនួន ៦០ ថ្ងៃក្រោយពីបានរកឃើញថាអ្នកទំាង ៤ បានប្រព្រឹត្តខុសក្នុងការកំណត់លទ្ធផលទុកជាមុនដែលផ្ទុយទៅនឹងបទបញ្ជារបស់ AFC ក៏ដូចជាអនុវត្តខុសពីក្រមសីលធម៌កីឡាកររបស់ AFC ផងដែរ។

14682113_1804439476460219_286942776183191775_o

កីឡាករទាំង ៤ រូបនោះរួមមាន៖ ខ្សែការពារ Saynakhonevieng Phommapanya និង Chintana Souksavath របស់ក្លឹប Lao Toyota FC, កីឡាករ  Moukda Souksavath ក៏ដូចជាកីឡាករ Phatthana Syvilay របស់ក្លឹប Yotha ផងដែរ។ ការដាក់ពិន័យនេះបានបណ្តាលឱ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់ក្រុមជម្រើសជាតិឡាវ ខណៈដែលពួកគេកំពុងតែចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតពាន AFC Solidarity Cup 2016 នោះ មិនត្រឹមតែប៉ុណ្ណោះកីឡាករទាំង ៤ រូបនេះក៏បានបង្ហាញខ្លួនក្នុងការប្រកួតដំបូងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ដោយបានយកឈ្នះលើក្រុមជម្រើសជាតិស្រីលង្កា ២-១ ថែមទៀតផង។

HWASUNG, SOUTH KOREA - SEPTEMBER 03: Kim Jin-Su of South Korea compete for the ball with Phommapanya Saynakhonevieng of Laos during the 2018 FIFA World Cup Qualifier Round 2 - Group G match between South Korea and Laos at Hwaseong on September 3, 2015 in Hwasung, South Korea. (Photo by Chung Sung-Jun/Getty Images)

យោងតាមការបញ្ជាក់របស់អនុប្រធានគណៈកម្មាធិការបទវិន័យនៃសហព័ន្ធបាល់ទាត់ទ្វីបអាសុី បានឱ្យដឹងថា អ្នកទាំង ៤ បានប្រព្រឹត្តកំហុសទាំងនេះតាំងតែពីឆ្នាំ២០១០ មកម្ល៉េះ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត