កុំភ្លេចណា! ជម្រើសជាតិកម្ពុជា ប៉ះ ភ្នំពេញក្រោនម៉ោង ៣រសៀលនេះ និងអាចចូលរួមដោយសេរី!

នូ មករា November 7, 2016


ភ្នំពេញ៖ ជំនួបមិត្តភាពកម្ដៅសាច់ដុំរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមភ្នំពេញក្រោន នឹងធ្វើឡើងនាវេលាម៉ោង ៣រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះហើយ នៅលើទីលានកីឡដ្ឋាន RSN គ្រាដែលអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី ពោលគឺមិនមានការលក់សំបុត្រអ្វីឡើយ ។
14907022_1405784782782375_6524932191760417353_n

តាមគម្រោង នេះគឺជាការប្រកួតមិត្តភាពក្នុងស្រុកលើកចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា មុននឹងធ្វើដំណើរទៅប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរី នៅថ្ងៃទី១៣ ខែវិច្ឆិកាចុងសប្ដាហ៍នេះ ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2016 វគ្គចែកពូលលើទឹកដីមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកាខាងមុខ ។

14900590_1405784689449051_8947782403293770102_n

យ៉ាងណាមិញ នេះក៏ជាការប្រកួតកម្ដៅសាច់ដុំដ៏សំខាន់របស់ក្រុមម្ចាស់ទឹកដីភ្នំពេញក្រោន ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ China-Asean Cities Football Invitation Tournament នៅទីក្រុងណាននីង ប្រទេសចិននាអំឡុងខែធ្នូខាងមុខ ក៏ដូចជាសម្រាប់ត្រៀមប្រកួតពាន Hun Sen Cup និងលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៧ខាងមុខផងដែរ ។

14956038_1405784602782393_3588080834897086242_n

សូមបញ្ជាក់ថា កាលពីអំឡុងខែកក្កដាកន្លងទៅ ក្រុមម្ចាស់ផ្ទះធ្លាប់ទទួលបានជ័យជម្នះម្តងហើយលើក្រុមជម្រើសជាតិជាមួយនឹងលទ្ធផល ៣-២ ។ យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនេះភ្នំពេញក្រោន នឹងអវត្តមានកីឡាករសំខាន់ៗ ៤រូប គឺកីឡាករ កែវ សុខផេង, ធារី ចន្ថាប៊ីន, កែវ សុខសិលា និង អ៊ិន សូដាវីដ ដែលកំពុងតែជាប់កាតព្វកិច្ចជួយក្រុមជម្រើសជាតិនោះ ៕

14907224_1405784109449109_1659690559824530545_n

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត