ឌុម កែវដា ក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវ ក្រោយផ្តួលអ្នកប្រដាល់ថៃបានសម្រេច

នូ មករា November 6, 2016


ភ្នំពេញ៖ ការប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍បានបញ្ចប់ហើយកាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកាម្សិលមិញនេះ ដោយឌុម កែវដា មកពីក្លិបម្កុដរាជសីបានត្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់ថៃ Pha Yaklek ។

14962938_1186727904731507_1443558683_n

កាលជួបគ្នាក្នុងវគ្គសន្សំពិន្ទុ កែវដា បានឈ្នះ Pha Yaklek នៅទឹកទី ១ តែសម្រាប់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនេះអ្នកប្រដាល់ទាំង ២ រូបបានតស៊ូជាមួយគ្នាយ៉ាងស្វិតស្វាញពេញទាំង ៥ ទឹក ។

14972058_1186727908064840_1109010564_n

កីឡាករកម្ពុជារូបនេះបានព្យាយាមបញ្ចេញកែង និងជង្គង់ដើម្បីរារាំងកណ្ដាប់ដៃ និងស្នៀតទាត់ដ៏ប៉ិនប្រសប់របស់អ្នកប្រដាល់ថៃ Pha Yaklek យ៉ងណាក៏ដោយបន្ទាប់ពីតស៊ូជាមួយគ្នា ៥ ទឹកពេញមកនោះ កែវដាក៏បានទទួលជ័យជម្នះលើ Pha Yaklek ដោយពិន្ទុតែម្តង ។

14958869_1186727914731506_322115896_n

ជាមួយនឹងជ័យជម្នះនេះបានធ្វើឲ្យ ឌុម កែវដា ក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ ៦៣,៥០គីឡូក្រាមដែលមានរង្វាន់អមចំនួន ២០លានរៀល ។ ចំពោះ Pha Yaklek ដែលបានលេខ ២នោះមានរង្វាន់អម ១២លានរៀល និងពានមួយផងដែរ៕

14961416_1186727911398173_1478432205_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត