កីឡាករក្នុងតំបន់អាស៊ានទាំង ១១ រូបដែលអាចមានឱកាសចូលលេងក្នុងលីគកំពូលថៃ

នូ មករា November 5, 2016


បាងកក៖ យោងតាមការចុះផ្សាយរបសគេហទំព័រ fourfourtwo បានឱ្យដឹងថា ដោយពឹងផ្អែកលើការវាយតម្លៃនាពេលបច្ចុប្បន្ននេះឃើញថា មានកីឡាករនៅក្នុងតំបន់អាស៊ានចំនួន ១១ រូបដែលអាចនឹងមានឱកាសបង្ហាញខ្លួននៅក្នុងការប្រកួតលីគកំពូលនៃប្រទេសថៃ (Thai Premier League) បន្ទាប់ពីសមាគមបាល់ទាត់នៃប្រទេសនេះបានតម្រូវឱ្យក្លឹបនីមួយៗត្រូវតែដាក់បន្ថែមកីឡាករមកពីតំបន់អាស៊ាន ១ រូបក្នុងកូតាកីឡាករបរទេសទៅក្នុងក្រុមរបស់ខ្លួនដោយនឹងចាប់ផ្តើមអនុវត្តចាប់ពីរដូវកាលឆ្នាំ២០១៨ តទៅ។ យ៉ាងណាក៏ដោយ គោលការណ៍នេះអាចនឹងត្រុូវធ្វើនៅរដូវកាលក្រោយ (ឆ្នាំ២០១៧) ពីព្រោះក្លឹបមួយចំនួនមានបំណងចង់ឱ្យកីឡាករអាស៊ានទាំងនោះមានភាពសាុំរួចជាស្រេចទម្រាំរដូវកាលឆ្នាំ២០១៨ ចាប់ផ្តើមនោះ។

potential_asean

គេហទំព័រនេះបានបញ្ចេញឱ្យដឹងនូវកីឡាករទាំង ១១ រូបនោះដែលរួមមាន៖

១. Javier Patino: ខ្សែប្រយុទ្ធកូនកាត់អេស្ប៉ាញ-ហ្វីលីពីន នេះធ្លាប់បានចូលរួមជាមួយក្លឹប Buriram United កាលពីឆ្នាំ២០១៣ នឹងបានជួយឱ្យក្លឹបនេះបានឈ្នះពានលីគកំពូលនាឆ្នាំនោះផងដែរ។  ក្រោយមករូបគេត្រូវបានផ្ទេរឱ្យទៅលេងនៅក្លឹប Henan Jianye វិញក្នុងតម្លៃ ៤០ លានបាត ឬ ១.១៤ លានដុល្លារ និងរកបានគ្រាប់បាល់ចំនួន ១១ គ្រាប់ក្នុងការប្រកួត ២៧ លើករបស់ក្លឹបចិនមួយនេះ។

patino_0-1

២. ចាន់ វឌ្ឍនាកា៖ ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរបស់កម្ពុជារូបនេះ ធ្លាប់ត្រូវបានក្លឹបមួយចំនួនក្នុងប្រទេសថៃចាប់អារម្មណ៍រួចមកហើយកាលពីអំឡុងការប្រកួត Toyota Meakhong Club ឆ្នាំមុន បន្ទាប់ពីរូបគេរកបានគ្រាប់បាល់ ៣ គ្រាប់ក្នុងជំនួបជាមួយក្រុម Becamex Binh Duong របស់វៀតណាមនោះ។ យ៉ាងណាក៏ដោយ បញ្ហាប្រាក់ខែបានក្លាយជាឧបសគ្គមួយសម្រាប់រូបគេ ហើយគេជឿជាក់ថាប្រសិនបើកីឡាកររបស់ក្លឹបបឹងកេតអង្គររូបនេះយល់ព្រមបញ្ចុះតម្លៃទាបជាងមុនបន្តិចនោះ ប្រាកដជាមានក្លឹបមួយចំនួននៅប្រទេសថៃចូលចែចូវជាមិនខាន។

14241418_1789297507974416_3639193224657634453_o

៣. Irfan Bachdim: កីឡាករកូនកាត់ឥណ្ឌូនេសុី-ហូឡង់ វ័យ២៨ ឆ្នាំរូបនេះ គឺជាអតីតសមាជិករបស់ក្លឹប Chonburi  និងកំពុងលេងឱ្យក្លឹប Consadole Sapporo នៅលីគទី២ របស់ជប៉ុន រូបគេបានបង្ហាញខ្លួនតែ ៧ លើកប៉ុណ្ណោះក្នុងរដូវកាលនោះដោយសារតែញាុំញីដោយរបួស។

irfan_bachdim_

៤. Billy Ketkeophomphone: កីឡាករសញ្ជាតិឡាវរូបនេះ កំពុងលេងឱ្យក្លឹប Angers នៅលីគទី១ របស់បារំាងជាទីកំណើតរបស់ខ្លួន ប៉ុន្តែកំពុងតែសម្លឹងរកឱកាសវិលត្រលប់មកលេងនៅតំបន់អាសុីវិញបន្ទាប់ពីបានទទួលបទពិសោធន៍ជាច្រើននៅលើទឹកដីប្រទេសមហាអំណាចមួយនេះ។

img-billy-ketkeophomphone-j-ai-un-prenom-c-est-juste-billy-1441653182_x600_articles-alt-207742

៥. Evan Dimas: ក្នុងវ័យទើបតែ ២១ ឆ្នាំក៏ពិតមែន ប៉ុន្តែខ្សែការពាររូបនេះធ្លាប់មានស្នាដៃជាច្រើននៅក្នុងក្រុមជម្រើសជាតិឥណ្ឌូនេសុីទាំងក្នុងការប្រកួត AFF Suzuki Cup ក៏ដូចជាក្នុងការប្រកួត SEA Games 2015 ផងដែរ។

Selebrasi Pemain Tim Nasional Indonesia Evan Dimas Darmono usai melawan Korea Selatan saat pertandingan Kualifikasi grup G AFC Piala Asia U-19 di Stadion Utama Gelora Bung Karno, Senayan, Jakarta. Indonesia menang 3-2 FOTO: HENDRA EKA/JAWA POS

៦. ព្រះអង្គម្ចាស់ Faiq Jefri Bolkiah: ព្រះភគិនេយ្យ(ក្មួយប្រុស) របស់ព្រះចៅស៊ុលតង់ប្រ៊ុយណេ រូបនេះធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅក្លឹប Arsenal និង Chelsea (ធ្លាប់លេងឱ្យឈុត U-18 របស់ក្លឹបនេះ) មុននឹងចុះកិច្ចសន្យា ៣ ឆ្នាំជាមួយក្លឹប Leicester កាលពីដើមឆ្នាំនេះ។

faiq_jefri_bolkiah_

៧. Samson Kayode Olaleye: កីឡាករល្បឿនលឿនរូបនេះ បានទទួលសញ្ជាតិវៀតណាមកាលពីឆ្នាំ២០១៣ និងធ្លាប់លេងឱ្យក្លឹប Than Quang Ninh នៅលីគទី១ របស់វៀតណាម បន្ទាប់មកលេងឱ្យក្លឹប Dong Thap មុននឹងត្រូវក្លឹប Atletico Madrid ទាក់ទងចង់បាន ប៉ុន្តែត្រូវបរាជ័យ។ ក្នុងរដូវកាលនេះរូបគេរកបាន ១៥ គ្រាប់ឱ្យក្លឹប Hanoi T&T ដែលកំពុងលេងនៅលីគកំពូលនោះ។

chuyen-cua-samson-va

៨. Phil Younghusband : អតីតយុវជន Chelsea រូបនេះកំពុងលេងឱ្យក្លឹប San Beda នៅហ្វីលីពីន និងមានឈ្មោះថាជាអ្នករកបានគ្រាប់បាល់ដ៏ច្រើនឱ្យក្លឹប និងជម្រើសជាតិហ្វីលីពីន។

phil-younghusband1

៩. Safiq Rahim: កីឡាកររូបនេះត្រូវបានគេទទួលស្គាល់ថាមានសមត្ថភាពមិនធម្មតាឡើយ រូបគេនេះហើយដែលជាអ្នកដើរតួនាទីដ៏សំខាន់ក្នុងការរកបានគ្រាប់បាល់ ២គ្រាប់កាលពីជំនួបជាមួយក្រុមជម្រើសជាតិថៃក្នុងវគ្គផ្តាច់ព្រ័ត្រ 2014 Suzuki Cup និងធ្លាប់ឈ្នះពានកីឡារល្អជាងគេនៅក្នុងព្រឹត្តិការណ៍ 2015 AFC Cup ផងដែរ។

safiq_rahim2

១០. Izwan Mahbud: កីឡាកររូបនេះត្រូវបានគេស្គាល់កាន់តែច្រើនបន្ទាប់ពីបានជួយឱ្យក្រុមជម្រើសជាតិសិង្ហបុរីបានស្មើក្រុមជម្រើជាតិជប៉ុន ០-០ ក្នុងការប្រកួតវគ្គជម្រុះ World Cup តំបន់អាសុីនាពេលកន្លងមក ព្រមទាំងទទួលបានការចាប់អារម្មណ៍ជាខា្លំងពីសំណាក់បណ្តាក្លឹបបាល់ទាត់នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចនៃតំបន់អាសុីបូព៌ានេះ។

xiipahang34_izwan

១១. Aung Thu : កីឡាកររូបនេះធ្លាប់បានជួយឱ្យក្រុមមីយ៉ានម៉ា ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួត 2011 AFF U-16 Youth Championship តាមរយៈគ្រាប់បាល់ ២ គ្រាប់ ថែមទាំងត្រូវបានមហាជនថៃស្គាល់កាន់តែខ្លាំងឡើងៗ បន្ទាប់ពីបានទាត់បញ្ជូលទីក្រុមជម្រើសជាតិថៃនៅក្នុងការប្រកួត 2014 AFC U-19 Championship ជាហេតុនាំឱ្យក្រុមជម្រើសជាតិមីយ៉ាន់ម៉ាឈ្នះ ៣-០ នោះ។ មិនត្រឹមតែប៉ុណ្ណោះសមាជិកក្លឹប  Yadanarbon FC វ័យ២០ ឆ្នាំរូបនេះក៏ធ្លាប់រកបានគ្រាប់បាល់ក្នុងការប្រកួត  FIFA U-20 World Cup ថែមទៀតផង។

ae17867033ebc5bcae709daf7de18afe

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត