ក្តៅៗ ភ្នំពេញក្រោន នាំចូលខ្សែប្រយុទ្ធវ័យក្មេងដែលធ្លាប់ហាត់នៅ Leicester City Academy

នូ មករា November 4, 2016


បាងកក៖ យោងតាមការឱ្យដឹងពីថ្នាក់ដឹកនាំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា ក្លឹបដ៏ធំនៅក្នុងប្រទេសកម្ពុជានេះនឹងនាំយកនូវកីឡាករចំណូលថ្មីវ័យក្មេងមួយរូបមកពីក្លឹប Roi-Et United គឺខ្សែប្រយុទ្ធ Somkiat Khunmee តាមរយៈកិច្ចសន្យាខ្ចីជើងសម្រាប់រយៈពេល ១ឆ្នាំដែលត្រូវបានធ្វើឡើងស្របតាមកិច្ចព្រមព្រៀងនៃភាពជាដៃគូរវាងក្លឹបទាំងពីរនេះ។

14900485_1653955304896097_1986364408109704505_n

ជាមួយគ្នានេះដែរ លោក ឬទ្ធី សំណាង ប្រធានក្លឹបជើងឯក ៦ សម័យកាលនេះ បានឱ្យដឹងថា៖ «ក្លឹបទាំងពីរបានសម្រេចចុះអនុស្សារណៈ ( MOU) ជាមួយគ្នាក្នុងគោលដៅដើម្បីពង្រឹងសាមគ្គីភាព និងចែករំលែកកបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ មិនត្រឹមតែប៉ុណ្ណោះយើងក៏នឹងមានការផ្លាស់ប្តូរកីឡាករវ័យក្មេងរបស់យើងទៅវិញទៅមកថែមទៀតដើម្បីពួកគេបានទទួលនូវបច្ចេកទេសថ្មីៗ ក៏ដូចជាបង្កើនសមត្ថភាពក្នុងការក្លាយជាកីឡាករបាល់ទាត់អាជីពនាពេលអនាគត ហើយក៏ជាឱកាសដើម្បីឱ្យយុវជនកម្ពុជាអាចចូលរួមលេងនៅក្នុងប្រទេសថៃ ឬអាចធ្វើជាកីឡាករនៅតាមក្លឹបបាល់ទាត់នៅប្រទេសថៃផងដែរ។» លោកបានបន្ថែមថា៖ «ជាបន្តទៅទៀត យើងនឹងពិនិត្យលើការបញ្ជូនកីឡាកររបស់យើង ពិសេសគឺថ្នាលយុវជនរបស់ភ្នំពេញក្រោនតែម្តងឱ្យចេញទៅលេងនៅក្លឹបជាដៃគូរបស់យើងនេះ ប៉ុន្តែយើងកំពុងតែពិចារណាឱ្យបានល្អិតល្អន់ដោយសារតែពួកគេសុទ្ធតែសិស្សដែលកំពុងសិក្សានៅឡើយ។»

14902938_743195385821864_2263025848455444677_o

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ១៨ ឆ្នាំរូបនេះកំពុងលេងឱ្យក្លឹប Roi-Et United ដែលជាសមាជិកនៃក្របខណ្ឌ Thai Division 2 នឹងធ្លាប់ទទួលបានការបណ្តុះបណ្តាលពីក្លឹប Muangthong United ព្រមទាំងត្រូវបានគេទទួលស្គាល់ថាជាកីឡាករដ៏ឆ្នើមមួយរូបក្នុងចំណោមក្រុមកីឡាករថ្នាលយុវជននៅក្នុងប្រទេសថៃ។ ជាងនេះទៅទៀត រូបគេក៏ធ្លាប់បានចូលរួមហ្វឹកហាត់នៅ Leicester City International Academy ជំនាន់ទី១ ជាមួយនឹងកីឡាករថៃ ១៦ រូបផ្សេងទៀត ដោយបានចំណាយពេល ២ ឆ្នាំនៅលើទឹកដីនៃក្លឹបជើងឯកលីគកំពូលរបស់ប្រទេសអង់គ្លេសនេះថែមទៀតផង៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត