បឹងកេតអង្គរ នឹងជួបម្ចាស់ផ្ទះ Becamex Binh Duong ក្នុងការប្រកួតពាន BTV CUP នៅខែក្រោយនេះ

នូ មករា November 4, 2016


ភ្នំពេញ៖ នៅអំឡុងដើមខែធ្នូខាងមុខនេះ ក្រុមបឹងកេតអង្គរដែលជាជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៦ នឹងត្រូវធ្វើដំណើរទៅចូលរួមប្រកួតដណ្តើមពានរង្វាន់ BTV CUP 2016 ដែលនឹងប្រព្រឹត្តទៅនៅខេត្ត Binh Duong ប្រទេសវៀតណាម ចាប់ផ្ដើមពីថ្ងៃទី២ ដល់ទី១១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ បន្ទាប់ពីក្លឹបបាល់ទាត់បឹងកេតអង្គរបានយល់ព្រមទទួលយកការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាមដើម្បីចូលរួមពានរង្វាន់អន្ដរជាតិនេះតាំងតែពីអំឡុងខែមិថុនាមកម្ល៉េះ។ ជាមួយគ្នានេះដែរ ក្លឹបក៏ទើបតែបានផ្សព្វផ្សាយអំពីសមាសភាពក្រុមចូលរួមក៏ដូចជាកាលវិភាគប្រកួតផ្លូវការផងដែរ។

13987394_1778368862400614_3912471475779909693_o

ក្រុមដែលចូលរួមប្រកួតប្រជែងនៅឆ្នាំនេះរួមមានក្រុមខ្លាំងៗក្នុងលីគកំពូលវៀតណាមដូចជាក្រុមម្ចាស់ផ្ទះ Becamex Binh Duong FC, Hai Phong FC, Than Quang Ninh FC, SHB Da Nang FC ចំណែកក្រុម ៤ ទៀតមកពីបណ្ដាប្រទេសផ្សេងៗក្នុងនោះរួមមានក្រុមជើងឯកលីគកំពូលកម្ពុជា Boeung Ket Angkor, Korea University Selection Team (កូរ៉េខាងត្បូង), Bangu Atlético Clube(ប្រេស៊ីល) និង Shonan Bellmare FC ដែលជាក្រុមកំពុងលេងនៅលីគកំពូលរបស់ប្រទេសជប៉ុន (J League) ផងដែរ  ។ ចំណែក ក្រុមកម្ពុជាបឹងកេតអង្គរស្ថិតនៅក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះ Becamex Binh Duong FC, Than Quang Ninh FC និងក្រុម Korea University Selection Team ។
14207831_1789301194640714_9182275006601586717_o

សូមបញ្ជាក់ថា ការព្រឹត្តិការណ៍ BTV CUP ( Binh Duong Television Cup ) គឺជាពានរង្វាន់អន្តរជាតិក្រៅផ្លូវការដែលរៀបចំឡើងដោយសហព័ន្ធបាល់ទាត់ប្រទេសវៀតណាម រួមសហការជាមួយទូរទស្សន៍ខេត្ត Binh Duong ហើយនេះគឺជាការប្រកួតលើកទី១៧ គិតចាប់តាំងពីឆ្នាំ២០០០ មក រីឯការប្រកួតក្នុងឆ្នាំនេះនឹងចាប់ផ្ដើមពីថ្ងៃទី២ ដល់ទី១១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ៕

btv-cup-schedule

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត