ខេមរៈ សេរីមន្ដ៖ ខ្ញុំមានមោទកភាព ដែលខ្មែរមានព្រឹត្តិការណ៍កីឡាជាតិដ៏ធំបែបនេះ!

នូ មករា November 4, 2016


ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីមកពីផលិតកម្មសាន់ដេលោក ខេមរៈ សេរីមន្ដ ដែលជាតារាត្រៀមសម្ដែងជូនអ្នកគាំទ្រទស្សនាក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី១ ផ្លូវការនាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបង្ហាញពីក្ដីរំភើប និងមានមោទកភាពក្រៃលែង សម្រាប់កិច្ចសហការដ៏ល្អរបស់ស្ថាប័នពាក់ព័ន្ធនានា ដែលបង្កើនឲ្យមានព្រឹត្តិការណ៍កីឡាជាតិដ៏ធំជាប្រវត្តិសាស្រ្ដនេះ មាននៅលើទឹកដីនៃកម្ពុជា ។
photo_2016-11-04_10-04-24
ថ្លែងក្នុងពិធីសមបទចម្រៀង និងសម្ដែងត្រៀមពិធីបិទការប្រកួតផ្លូវការ កាលពីយប់មិញលោក ខេមរៈ សេរីមន្ដ  បានលើកឡើងថា «ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកីឡា និងការប្រកួតប្រជែងដ៏អស្ចារ្យរបស់កីឡាករ-កីឡាការិនីជាតិយើង ដូច្នេះខ្ញុំបានត្រៀមបទចម្រៀងមួយពាក់ព័ន្ធនឹងកីឡាជាតិយើង ដើម្បីជំរុញការលើកទឹកចិត្តដល់ពួកគាត់បន្ថែមទៀត គឺបទ កីឡាយើងជាតិយើង ដែលជាកាដូពិសេសសម្រាប់ព្រឹត្តិការណ៍នេះ» ។

14925447_1135798383174188_4146849691477671169_n

បន្ថែមលើសពីនេះលោកក៏បានបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃវិស័យកីឡាកម្ពុជាបច្ចុប្បន្នផងដែរ ។ តារាចម្រៀងរាងសាច់ដុំរូបនេះ បន្ដថា លោកចូលចិត្តគ្រប់វិស័យកីឡា ប៉ុន្ដែមានកីឡាមួយប្រភេទ ដែលលោកគាំទ្រ និងចូលចិត្តលេងជាងគេ គឺកីឡាបាល់ទាត់ ។ តែយ៉ាងលោកបានជំរុញឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមគាំទ្រវិស័យកីឡាជាតិឲ្យបានច្រើនកុះករ ដើម្បីផ្ដល់កម្លាំងចិត្តដល់កីឡាករ-កីឡាការិនី ឈានទៅដណ្ដើមមេដាយជូនជាតិ ។

14910477_1135798336507526_4138135045887722038_n

ដោយហេតុនេះលោកបានត្រៀមបទចម្រៀងចាស់ថ្មី ៣បទ សម្រាប់អ្នកគាំទ្រ និងពិធីបិទការប្រកួតកីឡាជាតិនាចុងសប្ដាហ៍នេះ រួមមានបទ កីឡាយើងជាតិ យុវជនក្នុងក្ដីសង្ឃឹម និងបទ បេះដូងអ្នកប្រដាល់ ដែលសុទ្ធសឹងជាបទញាក់ ដើម្បីបង្កបរិយាកាសឲ្យកាន់តែសប្បារីកជាមួយនឹងព្រឹត្តិការណ៍អស្ចារ្យ ដែលនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផងនោះ ៕

photo_2016-11-04_10-04-37

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត