ភ្នំពេញក្រោន ចេញទៅកម្តៅសាច់ដុំជាមួយស្វាយរៀងថ្ងៃស្អែក មុនជួបជម្រើសជាតិនៅថ្ងៃទី៧

នូ មករា November 3, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវចេញទៅប្រកួតមិត្តភាពនៅលើទឹកដីនៃកីឡដ្ឋានរបស់ក្រុមព្រះខ័នរាជស្វាយរៀងនៅថ្ងៃទី៤ ខែវិច្ឆិកា ស្អែកនេះ ហើយដើម្បីជាការកម្តៅសាច់ដុំសម្រាប់រដូវកាលក្រោយក៏ដូចជាសម្រាប់ការប្រកួតនៅក្នុងព្រឹត្តិការណ៍ China-Asean Cities Football Invitation Tournament នៅទីក្រុងណាននីង ប្រទេសចិននាខែធ្នូខាងមុខផងដែរ។

14591872_1402683616425825_2168286808644074354_n

គួររំលឹកថា ក្នុងដំណាក់កាលនៃការហ្វឹកហាត់នេះ ក្រុមភ្នំពេញបានប្រកួតមិត្តម្តងរួចមកហើយកាលពីសប្តាហ៍មុនដោយបានបានយកឈ្នះលើក្រុមភ្ញៀវបឹងកេតអង្គរក្នុងលទ្ធផល ១-០ កាលពីថ្ងៃទី២៩ ខែតុលា កន្លងទៅ មុននឹងចេញទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះនៅថ្ងៃស្អែក ក៏ដូចជាមុននឹងបើកទ្វារស្វាគមន៍ក្រុមជម្រើសជាតិផងដែរនាថ្ងៃទី៧ ខែវិច្ឆិកា នេះនៅលើទីលាន RSN ផ្ទាល់តែម្តង។ ជាមួយគ្នានេះដែរ សម្រាប់ការប្រកួតថ្ងៃស្អែកនេះ ក្រុមភ្នំពេញក្រោនក៏បានរៀបចំរថយន្តក្រុងចំនួន ២ ដើម្បីដឹកអ្នកគាំទ្រទៅទស្សនាក៏ដូចជាលើកទឹកចិត្តដល់ទឹកដីស្វាយរៀងថែមទៀតផង៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត