ផល សោភ័ណ្ឌ មិនពេញចិត្តការកាត់ក្ដីឲ្យ ឡៅ ចន្រ្ទា ឈ្នះក្នុងការប្រកួតកីឡាជាតិម្សិលមិញ

នូ មករា November 3, 2016


ភ្នំពេញ៖ កីឡករដ៏ល្បីប្រចាំក្លឹបតាឡីដំរីមានឬទ្ធិ ផល សោភ័ណ្ឌ បានសម្ដែងការខកចិត្តជាខ្លាំង ចំពោះចៅក្រមដែលបានកាត់ក្ដីឲ្យកីឡាករ ឡៅ ចន្ទ្រា ឈ្នះដោយពិន្ទុក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី១ លើសង្វៀនកងយោធពលខេមរៈភូមិន្ទកាលពីម្សិលមិញ ខណៈដែលអ្នកលេងកណ្ដាប់ដៃរូបនេះ អះអាងថា ខ្លួនមានប្រៀបជាងសមណាស់ខ្លួនជាអ្នកបានត្រូវ ។

14591671_1131248396964457_877918342552338671_n

ចោទសួរអ្នកគាំទ្រ រួមទាំងអ្នកសារព័ត៌មានផង បន្ទាប់ពី ផល សោភ័ណ្ឌ ចុះពីលើសង្វៀនគេបាននិយាយថា៖ «ខ្ញុំវ៉ៃមិញនេះ តើខ្ញុំសមចាញ់ទេ បងប្អូនជួយគិតមើល អញ្ចឹងមានន័យថា ឲ្យតែអ្នកវាយថយ ដឹងតែចាញ់ហ្មង ឬយ៉ាងណា» ។ ការសម្ដែងនូវការមិនពេញចិត្ដបែបនេះ គឺក្រោយបញ្ចប់ការប្រកួត ៥ទឹកពេញជាមួយកីឡាករ ឡៅ ចន្ទ្រា ដែលជាជើងខ្លាំងវ័យក្មេងមកពីក្លឹបកងពលទ័ពឆត្រយោងលេខ៩១១  បានត្រឹមចាញ់ពិន្ទុ ។ ផល សោភ័ណ្ឌ បានបន្ថែមទៀតថា៖ «ក្នុងចំណោមការប្រកួត ៥ទឹក ខ្ញុំគិតថា ទឹកទី១ ដល់ទឹកទី៣ គឺខ្ញុំវាយចូលច្រើន តែខ្ញុំទទួលស្គាល់ទឹកទី៤ គឺពិតជាមានការថ្លោះធ្លោយពិតមែន ប៉ុន្ដែទឺកទី៥ ទោះបីខ្ញុំវាយដកថយក៏ពិតមែន តែខ្ញុំនៅតែមានឱកាសវាយចូលគូប្រកួត ។ អញ្ចឹងខ្ញុំចង់សួរថា ឲ្យអ្នកវាយថយ ដឹងតែចាញ់ ឬក៏យ៉ាងណា ដូច្នេះខ្ញុំមិនចិត្ត ចំពោះលទ្ធផលនេះឡើយ ហើយខ្ញុំសូមគណៈកម្មការ និងចៅក្រមពិនិត្យលទ្ធផលនេះឡើងវិញ» ។

photo_2016-11-02_22-31-23

ប៉ុន្ដែទោះជាយ៉ាងណាភ្លាមៗ ភ្នាក់ងារព័ត៌មាននៅទីនោះ មិនអាចសុំការបកស្រាយជុំវិញបញ្ហានេះបានឡើយ ដោយសារមន្ដ្រីគណៈកម្មការបច្ចេកទេសជាប់បំពេញការងារបន្ដ ។ តែយ៉ាងណា ផល សោភ័ណ្ឌ បានផ្ដល់ក្ដីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំសហព័ន្ធនឹងសម្រួលលើការងារនេះ ដើម្បីលើកកម្ពស់កីឡាក្បាច់គុនពីបុរាណខ្មែរនេះឲ្យមានតម្លៃ និងមានភាពរីកចម្រើនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ។ ទន្ទឹមជាមួយគ្នានោះកីឡាករ ឡៅ ចន្ទ្រា បានលើកឡើងថា ទោះបីខ្លួនធ្លាប់ផ្ដួល ផល សោភ័ណ្ឌ ឲ្យសន្លប់ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់លើសង្វៀនទូរទស្សន៍ BTV-News កាលពីខែមុនក៏ពិតមែន ប៉ុន្ដែសម្រាប់ជំនួបលើសង្វៀននៃការប្រកួតកីឡាជាតិនេះ គឺពិតជាមានភាពតានតឹងណាស់ តែយ៉ាងណាគេ ក៏សប្បាយចិត្ត ចំពោះលទ្ធផលនៃការយកឈ្នះទាំងប្រផិតប្រផើយនេះដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត