កីឡាករ Alexis Sanchez ត្រូវចោទប្រកាន់ពីបទគេចពន្ធកាលលេងនៅ Barcelona

លី រិទ្ធី November 3, 2016


ខ្សែប្រយុទ្ធក្លឹប Arsenal កីឡាករ Alexis Sanchez ត្រូវចោទប្រកាន់ពីបទគេចពន្ធនៅប្រទេសអេស្ប៉ាញ កាលដែលរូបគេលេងឱ្យក្លឹប Barcelona កន្លងមក។ ព្រះរាជអាជ្ញានៅទីក្រុង Barcelona បានចោទប្រកាន់កីឡាករវ័យ ២៧ ឆ្នាំរូបនេះថាមិនបានបង់ពន្ធចំនួន 983,443 អឺរ៉ូ ឬស្មើនឹង 888,246 ផោន ចន្លោះពីឆ្នាំ២០១២ និង ២០១៣។ ពួកគេក៏បានចោទថាកីឡាករជម្រើសជាតិឈីលី រូបនេះបានប្រើប្រាស់ក្រុមហ៊ុន offshore company នៅ Malta ដើម្បីគេចផុតពីការបង់ពន្ធលើការប្រើប្រាស់រូបថតរបស់ខ្លួនផងដែរ។

screen-shot-2016-11-03-at-10-47-17-am

ប៉ុន្តែអ្នកតំណាងរបស់កីឡាកររូបនេះបានប្រាប់ថា កីឡាករ Alexis Sanchez បានគោរពតាមច្បាប់ដែលរដ្ឋបានចែងនៅប្រទេសដែលកីឡាកររូបនេះរស់នៅ ហើយរូបគេក៏បានបង់ពន្ធគ្រប់ទាំងក្នុងស្រុក និងពន្ធប្រាក់ចំណូល ព្រមទាំងកម្មសិទ្ធិនៃការប្រើប្រាស់រូបថតរបស់ខ្លួនផងដែរ៕”

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត